• 2021-02-03 04:00:00
  • ព័ត៌មាន

រៀបទៅធ្វើបុណ្យ តែ Mark-Kim ត្រូវជួបរឿងស៊យផ្ទួនៗនៅថ្ងៃតែមួយ ឡើងអង្គុយហួសចិត្ត

  • 2021-02-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ គូស្នេហ៍ Mark Prin និង Kimmy Kimberley មាន​គម្រោងទៅធ្វើ​សកម្មភាព​សប្បុរសធម៌ ដោយឧបត្ថម្ភសម្ភារៈប្រើការ​មួយ​ចំនួន​ដល់មន្ទីរពេទ្យ ប៉ុន្តែ​ស្រាប់​តែ​ត្រូវ​ជួប​រឿង​ចៃដន្យ​ស្មានមិនដល់។

ដោយសារជួបរឿង​បែប​នេះ​ វា​បាន​ក្លាយទៅជា​រឿងហួសចិត្តសម្រាប់អ្នក​ទាំង ២​រហូត​ឈាន​ដល់​ការ​សម្រេច​ចិត្ត Live លើ​ IG ប្រាប់អ្វី​ដែល​បាន​កើតឡើង​ដល់អ្នក​គាំទ្រ។ ក្នុង​វីដេអូ​ Live នោះ​ អ្នក​ទាំង​ ២​បាន​ប្រាប់​ថា​ ពួកគេ​បម្រុង​នឹង​នាំ​យក​សម្ភារៈមួយចំនួន​ទៅ​កាន់មន្ទីរពេទ្យសុង (Priest Hospital) ព្រោះ​ឃើញ​ថា​មន្ទីពេទ្យនេះ​ខ្វះខាត​សម្ភារៈប្រើប្រាស់ដូចជាអាល់កុល ហ្សែលលាងដៃ និង​ម៉ាស់ជា​ដើម។

អ្នក​ទាំង ២មាន​បំណង​ទៅដល់​ពេទ្យ​នេះ​ ដើម្បី​ប្រគល់សម្ភារៈ​ចាំបាច់​នេះ​ដល់ដៃអ្នក​ត្រូវ​ការ។ ប៉ុន្តែពេល​បើក​ឡាន​ចេញពីផ្ទះ មានអ្នក​ទូរសព្ទមក ធ្វើឲ្យពួកគេភ្ញាក់​ថា​ប្រហែល​ភ្លេច​អ្វី​ម្យ៉ាង​នៅផ្ទះ​ហើយ ហើយក៏បត់ឡានមក​វិញ ហើយក៏ដឹង​ថា​ដូចជា​មិនភ្លេច​អ្វីទេ។ ក្រោយ​មក​ពេល​បន្តដំណើរ​ទៅមុខបន្តិចទៀតស្រាប់តែ​ឮសំឡេង​មិនស្រួល​ក្នុង​ឡាន ហើយពួកគេក៏ចុះមើលឃើញ​មាន​ដែកគោលជាប់​កង់ឡានខាងក្រោយប៉ុនកូនដៃឯណោះ។ ពួកគេ​ក៏​បាន​ប្ដូរកង់ហើយ​ប្រកាន់ជំហរ​បន្តទៅគោលដៅតទៀត។

មិនចប់ទេ គ្រាន់​តែ​ជិះ​បានបន្តិច ស្រាប់តែ​មាន​បញ្ហា​ទៀត នោះគឺ​ដល់វេន​កង់មុខម្ដង ដែល​ត្រូវ​ធ្លាយដូចគ្នា។ ដូចនេះ​សរុបមក​ថ្ងៃកើតហេតុនោះ​ ពួកគេ​ត្រូវ​ប្ដូរ​កង់ឡាន​ដល់ទៅ ៤។ ម្យ៉ាង​ដោយសារ​បែប​នេះ​ហើយ​ ទើប​បណ្ដាលឲ្យពួកគេយឺតដំណើរ និង​មិនអាច​បន្តទៅកាន់​គោលដៅ​បាន​ ទើប​សម្រេច​លើកទៅថ្ងៃក្រោយវិញ និងមិនភ្លេចសុំទោសដល់អ្នកដែល​នឹង​ត្រូវទទួល​ការឧបត្ថម្ភនេះ​ផងដែរ។

ទោះជាយ៉ាង​ណា​វា​អាច​ជា​រឿង​ហួសចិត្ត តែ​ពួកគេ​ចាត់ទុក​ថា​ជា​ការ​រំដោះគ្រោះ ទេវតាជួយទើបឲ្យ​ពួកគេដឹង និង​ប្ដូរកង់ឡានបាន​ទាន់ពេល ជៀសវាង​មាន​រឿង​មិនល្អកើតឡើងពេល​ធ្វើដំណើរ៕

ប្រភព៖ Daradaily | Instagram ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់