• ពុធ, 3 កុម្ភៈ 2021 08:08
  • ព័ត៌មាន

កប់ណាស់! បាត់មុខ៣ឆ្នាំមកវិញលើកនេះ លី អ៊ីវ៉ាធីណា អួត​ស្នាមសាក់ឡូយពេញ​មួយ​ខ្នង

  • ពុធ, 3 កុម្ភៈ 2021 08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈ៣ឆ្នាំពេលនេះ តារាចម្រៀងស្រីនិយាយភាសាចិនរអិលដូចទឹកកញ្ញា លី អ៊ីវ៉ាធីណា បានប្រកាសត្រឡប់មកវិញជាថ្មីម្ដងទៀតជាមួយនឹងទស្សនិយភាពប្លែកភ្នែក ដែលបង្ហាញ ស្នាមសាក់រូបនាគលើខ្នងសខ្ចីឡូយអស់​ស្ទះតែម្ដង។

តារាចម្រៀងខ្សែស្រឡាយចិនរូបនេះ បានប្រឡូកខ្លួនចូលវិស័យសិល្បៈម្ដងទៀតបន្ទាប់ពីបាត់មុខ ខកខានក្នុងការបញ្ចេញបទចម្រៀងអស់រយៈពេល៣ឆ្នាំ។ មកវិញលើកនេះ លី អ៊ីវ៉ាធីណា តារាចម្រៀង ប្រចាំផលិតកម្ម ថោន បានផ្លាស់ប្ដូរ Style ប្លែកភ្នែកតែម្ដងជាមួយរូបភាពស្លៀកសម្លៀកបំពាក់ប្រពៃណីចិន ថតកាច់រាងក្នុង Studio ហើយសកម្មភាពទាំងនេះត្រូវបានគេសង្ស័យថាកញ្ញាទំនងជាកំពុងថតបទចម្រៀង។

ថ្វីត្បិតថារយៈពេល៣ឆ្នាំមកនេះកញ្ញាបាត់មុខពីសិល្បៈក៏ពិតមែន ប៉ុន្តែកញ្ញានៅតែបន្តសកម្មភាពបែប ឯកជននៅក្នុងបណ្ដាញសង្គមតាមរយៈរូបភាពផ្សេងៗ និងសម្រុកខ្លាំងលើជំនួយទាំងពីរក្នុងដៃ។ ដែល បច្ចុប្បន្នក្រៅពីជាតារាសម្រៀង លី អ៊ីវ៉ាធីណា ក៏ជាថៅកែស្រីភោជនីយដ្ឋានបម្រើប្ហូមចិនមួយកន្លែង និងជាម្ចាស់ហាងមជ្ឈមណ្ឌលថែ រក្សាសម្រស់មួយកន្លែងផងដែរ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់
អត្ថបទថ្មី