• 2021-02-04 08:35:40
  • ព័ត៌មាន

អែន ជេឡា៖ តន្ត្រីមិនមែនមានតួនាទីកម្សាន្ដតែមួយមុខទេវាក៏ជៈឥទ្ធិពលវិជ្ជៈមាន ឬអវិជ្ជៈមានដល់សង្គម

  • 2021-02-04 08:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់កញ្ញា អែន ជេឡា ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង បន្ទាប់ពីវិលត្រឡប់មកសារជាថ្មីជាមួយនិងបទចម្រៀង Cover ក្រោយបាត់មុខពីសិល្បៈអស់រយៈពេលប្រមាណជាង៩ឆ្នាំមកនេះ។

កញ្ញាក៏ធ្លាប់ប្រាប់ Sabay ពីមូលហេតុមួយចំនួនធ្វើឱ្យកញ្ញាសម្រេចចិត្តផ្អាក ពីវិស័យចម្រៀងនេះ ក៏ដោយសារតែគោរពតាមការសម្រេចចិត្តគ្រួសារ និងជាប់រៀនបន្ត។ ក្នុងកិច្ចសម្ភាសន៍ជាមួយ Sabay អំពីមូលហេតុឃ្លាតឆ្ងាយពីសិល្បៈ និងការងារសិល្បៈត្រៀមផលិតបទចម្រៀងថ្មីៗជូនអ្នកគាំទ្រ អេន ជេឡា ក៏បានឆ្លៀតឱកាស រៀបរាប់ពី តួនាទីតន្ត្រី ដោយហេតុមើលឃើញពីវិស័យចម្រៀងនាពេលបច្ចុប្បន្ន​ថា៖ "ខ្ញុំចង់ឆ្លៀតឱកាសប្រាប់ដល់អ្នកគាំទ្រថា តួនាទីនៃតន្រ្តីមិនមែនបានតែស្ដាប់កម្សាន្ដនោះ ទេប៉ុន្តែវាក៏អាចជះឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមានទៅដល់សង្គម អាស្រ័យទៅលើថាតើអ្នកនិពន្ធបទ ចម្រៀងមួយបទមានអត្តន័យបែបណាដើម្បីផ្ញើរសារដល់សង្គមដោយសារតែរាល់ថ្ងៃឃើញថាមានបទចម្រៀងជាច្រើន និយាយអំពីស្នេហា ក្នុងនោះដែរយើងអាចធ្វើជា Trailer ខ្លះដែលនិយាយអំពីភ្លេងខ្មែរ ឬបង្ហាញអត្ដន័យអប់រំល្អៗទៀតទៅតាមបែបបទចម្រៀងដែលបង្កប់សារដល់សង្គម”។

យ៉ាងណាមិញ អេន ជេឡា ក៏បានបង្ហើបដែរថាការវិលត្រឡប់មកលើកនេះកញ្ញាកំពុងធ្វើបទចម្រៀងថ្មី ប្លែក និងមានអត្ដន័យពេញលេញជូនមហាជន ប៉ុន្តែកញ្ញាមិនបានបញ្ជាក់ទេថាបទថ្មីទាំងនេះ និងចេញជាផ្លូវការនៅពេលណា ព្រោះកញ្ញាបានប្រាប់ថាក្នុងការផលិតបទចម្រៀងបានល្អមួយគឺ ត្រូវការពេលវេលាច្រើនសម្រាប់ធ្វើវាដោយសម្រិតសម្រាងខ្លាំងបំផុត។ ជាមួយគ្នានេះដែរ ជេឡា ក៏នឹងត្រៀមបង្ហោះបទចម្រៀង Cover ថ្មីមួយទៀតជូនជាចំណង់ដៃដល់មហាជនផងដែរ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់