• 2021-02-05 07:34:59
  • ព័ត៌មាន

បទចម្រៀងដើមឆ្នាំថ្មីរបស់ លី អ៊ីវ៉ាធីណា បានចេញជាផ្លូវការហើយក្រោយបាត់មុខ៣ឆ្នាំពីសិល្បៈ

  • 2021-02-05 07:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបាត់មុខពីសិល្បៈ និងខកខានក្នុងការបញ្ចេញបទចម្រៀងអស់រយៈ៣ឆ្នាំពេលនេះ តារាចម្រៀង ស្រីនិយាយភាសាចិនរអិលដូចទឹកកញ្ញា លី អ៊ីវ៉ាធីណា បានប្រកាសត្រឡប់មកវិញជាថ្មី ម្ដងទៀតជា មួយនឹងទស្សនិយភាពថ្មីនៃដើមទំព័រឆ្នាំ ២០២១ ហើយតារាស្រីកូនកាត់ចិនរូបនេះពាំនាំ បទចម្រៀង ថ្មីមួយបទជាការស្វាគមន៍ ក៏ដូចជាអបអរពិធីបុណ្យប្រពៃណីជនជាតិចិន និងវៀតណាម។

បទចម្រៀងថ្មីដែល លី អ៊ីវ៉ាធីណា ទើបតែចេញស្វាគមន៍ការវិលត្រឡប់មកលើកនេះមានចំណងជើងថា “សុំស្រលាញ់ សុំអាំងប៉ាវ” ជាប្រភេទបទកន្រ្តាក់អារម្មណ៍ សប្បាយៗរីរាយជាមួយពិធីបុណ្យចូលឆ្នាំចិន ។ ហើយបទចម្រៀងចង្វាក់ញាក់នេះជាស្នាដៃនិពន្ធទំនកច្រៀងដោយលោក សោម ដារ៉េ និងនិពន្ធបទភ្លេងដោយ Foung Moon។ ហើយបទ“សុំស្រលាញ់ សុំអាំងប៉ាវ”នេះទទួលបានការគាំទ្រពេញចិត្តជា ខ្លាំងពីសំណាក់មហាជន។

ការវិលត្រឡប់មកលើកនេះ ក្រៅពីបញ្ចេញស្នាដៃបទចម្រៀងថ្មី តារាចម្រៀងប្រចាំផលិតកម្ម ថោន រូបនេះព្រមទាំងបង្ហាញទស្សនីយភាពថ្មី ដែលបង្អួតស្នាមសាក់រូបនាគពេញមួយខ្នងសខ្ចីដូចបណ្ដូរចេក ឡូយអស់ស្ទះតែម្ដង។

យ៉ាងណាមិញថ្វីត្បិតថារយៈពេល៣ឆ្នាំមកនេះកញ្ញាបាត់មុខពីសិល្បៈក៏ពិតមែន ប៉ុន្តែកញ្ញានៅតែបន្ត សកម្មភាពបែប ឯកជននៅក្នុងបណ្ដាញសង្គមតាមរយៈរូបភាពផ្សេងៗ និងសម្រុកខ្លាំងលើជំនួយទាំង ពីរក្នុងដៃ។ ដែល បច្ចុប្បន្នក្រៅពីជាតារាសម្រៀង លី អ៊ីវ៉ាធីណា ក៏ជាថៅកែស្រីភោជនីយដ្ឋានបម្រើប្ហូម ចិនមួយកន្លែង និងជាម្ចាស់ហាងមជ្ឈមណ្ឌលថែ រក្សាសម្រស់មួយកន្លែងផងដែរ៕ ទស្សនាបទចម្រៀងថ្មីពី លី អ៊ីវ៉ាធីណា​ខាងក្រោម!

អត្ថបទ៖ Pav Sreypich

មតិយោបល់