• 2021-02-06 08:18:23
  • ព័ត៌មាន

ខ្ញង់ៗណាស់! លេចមុខ សេង រដ្ឋា ធ្វើអ្នកកំដរការសិស្សច្បង ឌី លីកា សម្រស់មិនចាញ់គ្នាទេ

  • 2021-02-06 08:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវកញ្ញា Miss Grand Cambodia 2018 ឌី លីកា សម្រេចចិត្តបញ្ចប់ភាពនៅលីវ ដឹកដៃគូស្នេហ៍សំពះក្រាបផ្ទឹមហើយ កាលពីថ្ងៃទី ៥ កុម្ភៈ ២០២១ ហើយនៅល្ងាចនេះ គឺដល់ពិធីទទួលភ្ញៀវពិសារភោជនីយអាហារហើយ ។

សម្រស់កូនក្រមុំស្អាតខ្ញង់ គឺជារឿងគួរឱ្យចាប់អារម្មណ៍មួយ តែអ្វីដែលមិនអាចមើលរំលងបាននោះ គឺលេចមុខអតីត Miss Grand Cambodia 2021 កញ្ញា សេង រដ្ឋា ធ្វើជាអ្នកកំដរយ៉ាងសមសួន បង្ហាញសម្រស់ពីធម្មជាតិស្អាតគ្មានទាស់ មិនចាញ់កូនក្រមុំឡើយ ។

កញ្ញា សេង រដ្ឋា បានបង្ហោះ នូវរូបភាពមូយចំនួនពោរពេញទៅដោយស្នាមញញឹម ព្រមទាំងជាមួយនឹងពាក្យអបអរសាទរទៅកាន់សិស្សច្បង នៅក្នុងថ្ងៃពិសេសនេះផងដែរ ។ ដោយឡែកបើក្រឡេកទៅមើល សម្រស់អ្នកកំដរខាងស្រី ២ នាក់ទៀតក៏សុទ្ធសឹងតែស្រស់ស្អាតម្យ៉ាងៗម្នាក់ មិនឱ្យចាវគ្នាទេ ។ នេះបានគេថា កូនក្រមុំប្រៀបបានដូចទេពធីតាទៅហើយ ត្រូវតែជ្រើសរើសអ្នកកំដរឱ្យដូចកិន្នរីអ៊ីចឹងហើយ ៕

រូបភាព៖ Seng Ratha & Dy Lyka

មតិយោបល់
អត្ថបទថ្មី