• 2021-02-08 03:00:00
  • ព័ត៌មាន

សុទ្ធតែជាកំពូលតារាស្រីល្បីប្រចាំប្រទេស ដែលឆ្ងល់អត់ ក្នុងកាបូបពួកគេលាក់របស់អ្វីខ្លះ?

  • 2021-02-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​អ្នក​គាំទ្រ​តែង​ចង់​ដឹង​ថា​ក្នុង​កាបូប​របស់​តារាៗមាន​លាក់ទុកអ្វី​ខ្លះ? គ្រប់គ្នា​ច្បាស់ជា​ចង់ដឹង​ ដូចនេះ​ទៅដឹង​កាន់​តែច្បាស់ តើ​ក្នុង​ចំណោមតារា​ទាំងអស់​ តារា​ស្រី​លំដាប់ប្រទេស​ ៣​រូប​មាន​ Mai Davika, Bella Ranee និង​ Min Pechaya តែង​ទុក​អ្វី​ខ្លះ​ខាន​មិន​បាន​ក្នុង​កាបូបផ្ទាល់ខ្លួន​របស់ពួកគេ?

១. Bella Ranee

ភាគ​ច្រើន​ កំពូល​តារាស្រីរូប​នេះ​តែង​ស្ពាយកាបូបធំៗ។ ឯក្នុង​កាបូប​នេះ​ Bella មិនដែលភ្លេច​ទេ​ ក្នុង​ការ​យក​របស់​សំខាន់​មួយចំនួន​តាមខ្លួន។ ក្នុង​នោះ​រួម​មាន៖ កាម៉េរាថត ៣គ្រឿង ហើយ​ ១​ក្នុង​ចំណោមកាម៉េរា ៣​នេះ​ គឺជា​កាដូពី​គូស្នេហ៍សំណព្វចិត្ត Weir Sukollawat។ ក្រៅពី​នេះ​ក៏នៅ​មាន​ ទូរសព្ទ វ៉ែនតា Cream ការពារកម្ដៅថ្ងៃ និង​របស់មួយចំនួន​ទៀតដែលគិតថា​សំខាន់។

២. Mai Davika

មាន​ម្ដងនោះ​ក្នុង​បទសម្ភាសជាមួយ​នឹង​ក្រុមអ្នក​យកព័ត៌មាន​ Mai បាន​បង្ហាញកាបូប​ដ៏ស្រស់ស្អាត និង​មាន​តម្លៃ​ថ្លៃ​របស់ខ្លួន។ ក្នុង​កាបូប​ នាង​មាន​ទូរសព្ទ, Power Bank, ម៉ាស, គ្រឿង​សម្អាង ក្រែម កាតឥណ្ឌទាន កន្សែង និងលុយ។

៣. Min Pechaya

ចូលដល់​ស្រីស្អាត​ញញឹមស្រស់នេះ​វិញ​ ឧស្សាហ៍យកកាបូបដល់ទៅ ៣តាមខ្លួន។ កាបូបទី១ នាង​មាន​វ៉ែនតាការពារកម្ដៅថ្ងៃ កាបូបតូចមួយ និង​កន្សែង។

កាបូបមួយទៀត​ មាន​ដបទឹកធំ របស់លេង​របស់​សុនខ ផ្លែឈើញ៉ាំ ទឹកដោះគោ បាយដំណើប និង​របស់​ផ្សេង​ទៀត។ ចំណែក​កាបូបមួយទៀត​នាង​មិន​បាន​បង្ហើបថាមានអ្វីខ្លះទេ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម