• 2021-02-10 03:26:24
  • ព័ត៌មាន

កាន់តែស៊ីជម្រៅ! ដួង ម៉ានិច សារភាពអារម្មណ៍ចំៗទៅកាន់កម្លោះសង្ហារ អតិជាតិបុត្រ

  • 2021-02-10 03:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលមហាជនបានដឹងស្រាប់ហើយថាតារាសម្ដែងស្រីឆ្នើមកញ្ញា ដួង ម៉ានិច មានភាពស្និទ្ធស្នាល ល្អុកល្អឺនយ៉ាងខ្លាំងជាមួយតារាចម្រៀង Original Song ថៃ អតិជាតិបុត្រ។ ហើយបង្កើតបានជា ការសង្ស័យពីមហាជន ថាអ្នកទាំងពីរដួងនេះមានទំនាក់ទំនងអ្វីពិតប្រាកដជាមួយគ្នា។

ដើម្បីកុំឱ្យមហាជនមានមន្ទិលសង្ស័យតទៅទៀតតារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ដួង ម៉ានិច បានបង្ហើប ប្រាប់ជុំវិញរឿងផ្អែមល្ហែមជាមួយប្រុសក្មេង មកកាន់ Sabay នៅព្រឹកថ្ងៃទី៩ខែកុម្ភៈនេះថា "ចំពោះខ្ញុំ និងបុត្រគឺពួកយើងមានអារម្មណ៍ល្អខ្លាំងណាស់នៅពេលដែលបាននៅជិតគ្នា ហើយពេលដែរយើងនៅ ឆ្ងាយគ្នាក៏យើងនៅតែមានអារម្មណ៍ល្អជាមួយគ្នា និងមានអ្វីតែងតែចែករំលែកឱ្យគ្នាទៅវិញទៅមក"។

យ៉ាង​ណា សម្រាប់​បញ្ហា​នេះ សម្រាប់មហាជនគាត់មើលមកក្នុងរូបភាពបែបណា នាង​មិន​អាច​ហាម​ឃាត់​​នោះទេ។ តារា​ស្រី​ថ្លែង។ "មហាជន​គាត់​មើល​មក​ក្នុង​រូបភាព​បែប​ណា ក៏ពួកបងឱ្យតម្លៃសម្រេចចិត្តរបស់ពួកគាត់ គិតបែបណាក៏បានដែរ ប៉ុន្តែសម្រាប់ទំនាក់ទំនង ពួកយើងវាស៊ីជម្រៅបែបណានោះគឺមិនទាន់មើល ឃើញនៅឡើយទេ"។

ម៉ានិច បន្ថែម​ថា នៅ​ពេល​នេះ ពួកនាង គ្រាន់​តែ​មាន​អារម្មណ៍​​ល្អ​នឹង​គ្នា​ ដោយ​ឡែក​នោះ​ជា​អារម្មណ៍​ស្នេហា​នោះ នាង​ថា មិន​ទាន់​អាច​និយាយ​បាននោះ​ទេ ហើយ​អនាគតយ៉ាងណានោះ ក៏មិន​ទាន់ដឹងដែរ។

ម៉ានិច ត្រូវ​បាន​គេ​កត់​សម្គាល់​ថា បាន​ស្និទ្ធស្នាល​នឹង​បុរសវ័យ​ក្មេង អំឡុង​ដើម​ឆ្នាំ ២០២០ ពេល​ដែល​នាង​បាន​ចូល​រួម​ក្នុង​គម្រោង​​កម្សាន្ត​របស់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ។ ចាប់​ពី​ពេល​នោះ​មក ទំនាក់ទំនង​ពួក​គេ កាន់​តែ​ស្និទ្ធ​ឡើងៗ ជាក់​ស្ដែងកន្លងមកតារាប្រុសស្រីមួយគូនេះតែងតែបញ្ចេញសកម្មភាព ដំណើរកម្សាន្ដកៀកកើយ ផ្ហែមល្ហែមជាមួយគ្នា ជាពិសេសនោះអ្នកទាំងពីរធ្លាប់ផ្ដល់ស្នាមថើបឱ្យគ្នា ចំពោះមុខអ្នកគាំទ្ររាប់រយអ្នកក្នុងការ Live វីដេអូលើបណ្ដាញសង្គមទៀតផង៕

អត្ថបទ៖ Pav Sreypich

មតិយោបល់