• 2021-02-10 03:07:27
  • ព័ត៌មាន

ស្ងាត់ៗ! ប្រុស​ខួច ប្រាប់​ថា​មើល​ឃើញ​កូន​ក្រមុំ​គេ​ហើយ តែមុនរៀបការ​នៅ​អល់អែករឿងធំៗពីរ

  • 2021-02-10 03:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​ដល់​វ័យ​២៨​ឆ្នាំ តារា​សម្ដែង​រូប​សង្ហា លី សុខគីមសាន ហៅ​ប្រុស​ខួច បង្ហើប​ថា លោក​បាន​សម្លឹង​ឃើញ​កូន​ក្រមុំ​គេ​ម្នាក់​ហើយ ប៉ុន្តែ​រឿង​ចូល​រោងការ​នៅ​ថ្ងៃ​ណា​នោះ វា​ហាក់​នៅ​ឆ្ងាយ​ស្ទើរ​ហៅ​មិន​ឮ ព្រោះ​លោក​ចង់​មាន​លុយកាក់​ក្នុង​ដៃ​កាន់​តែ​ច្រើន និង​មាន​មុខរបរ​ក្រៅ​ពី​អាជីព​សម្ដែង​យ៉ាង​ហោច​មួយ​សិន។

ប្រុស​ខួច ប្រាប់ Sabay ថា ទីផ្សារ​សិល្បៈ​ទើប​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​បន្តិច​នៅ​ដើម​ឆ្នាំ​២០២១ នេះ បាន​ផ្ដល់​ឱកាស​ច្រើន​ដល់​លោក​ក្នុង​ការ​រក​ចំណូល ហើយ​លោក​ក៏​មិន​ទាន់​គិតគូរ​អ្វី​ច្រើន​រឿង​រៀបការ​ដែរ៖"ប្រហែល​៥​ឆ្នាំ​ទៀត​បាន​គិតគូរ​រឿង​រៀបការ យើង​មនុស្ស​ប្រុស​អាយុ​៣៣​ឆ្នាំ​មាន​អី​ចាស់​បង សំខាន់​យើង​មាន​គ្រប់​យ៉ាង​អាច​ចិញ្ចឹម​គេ​រស់"។

ទោះ​ជា​យ៉ាង​ណា ប្រុស​ខួច មិន​បាន​បង្ហើប​ថា សុភាព​នារី​ដែល​លោក​កំពុង​សម្លឹង​នោះ ស្ថិតនៅ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា ឬ​អ្នក​រកស៊ី​នោះ​ទេ។ រីឯ​ទំនាក់​ទំនង​ស៊ីជម្រៅ​កម្រិត​ណា​រវាង​រូប​លោក និង​នារី​រូប ក៏​គេ​នៅ​មិន​ទាន់​ដឹង​ដែរ។ ប៉ុន្តែ​លោក​ថា ក្ដី​ស្នេហា​របស់​លោក​អាច​នឹង​លេចចេញ​ជា​សាធារណៈ លុះ​ណា​តែ​គោលបំណង​ទាំង​ពីរ​របស់​លោក គឺ​ទី១ មាន​លុយ​ក្នុង​ដៃ​ច្រើន​សិន និង​ទី២ មាន​ជំនួញ​យ៉ាង​ហោច​មួយ​នោះ បាន​សម្រេច​១០០% តែ​គិត​មក​ដល់​ពេល​នេះ​ទើប​សម្រេច​បាន​តែ​៦០% ប៉ុណ្ណោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម