• 2021-02-11 04:00:00
  • ព័ត៌មាន

ទម្លាយខ្ទេចអស់ហើយ! HyunA ថាការសម្រកទម្ងន់ វាយប្រហារផ្លូវចិត្តនាងសាហាវណាស់

  • 2021-02-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបាត់​មុខ​មួយ​រយៈធំ​ HyunA តារា​ស្រី​ទោលសិចស៊ី​ប្រចាំ​ពិភព K-Pop ក៏​បាន​វិល​មក​វិញ​ជាមួយ​នឹង​វីដេអូ​បទ​ថ្មី​ «I'm Not Cool» និង​ «GOOD GIRL» តប​តាម​ការ​ទន្ទឹង​រង់ចាំ​ពី​សំណាក់អ្នក​គាំទ្រ​ជា​ច្រើននាក់គ្រប់ទីកន្លែង។

អម​ជាមួយ​នឹង​ការ​វិល​ត្រឡប់​មក​វិញ​ជា​ផ្លូវការ​នេះ​ HyunA ក៏​បាន​បង្ហាញ​មុខក្នុង​កម្មវិធី​ជា​ច្រើន​ដែរ ក្នុង​នោះមាន​តាំង​ពី​កម្មវិធី Choi Hwajung’s Power Time របស់វិទ្យុ SBS Power FM ដែល​ពេល​នោះ​ហើយ​ដែល​នាង​បាន​ទម្លាយ​រឿង​រ៉ាវ​ជា​ច្រើន ទាក់ទង​នឹង​ស្ទីល​ស្លៀកពាក់ ក៏ដូចជា​បញ្ហា​មួយចំនួន​ដែល​ជា​កង្វល់របស់នាង។

HyunA ចាប់​ផ្ដើម​សារភាព​ថា៖ «មួយរយៈនេះ​ ខ្ញុំខិតខំ​​ខ្លាំង​ណាស់ ដើម្បី​ថែរក្សា​សុខភាព​របស់ខ្ញុំ។ ខ្ញុំ​ពិបាកចិត្ត​ ដោយសារការសម្រក​ទម្ងន់​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំព្យាយាម​រក្សាកម្រិតជាតិស្ករ និង​ភេសជ្ជៈ​ដែល​មាន​សារធាតុអ៊ីយ៉ុង​ឲ្យ​បាន​ល្អ​ ដើម្បីជួយ​ឲ្យរាងកាយដំណើរ​ការ​បាន​ស្រួល។ ជាពិសេស​មនុស្ស​គ្រប់គ្នា​ក៏​តែង​ចង់​ដឹង​ និង​តាមដានខ្ញុំ​ច្រើន​ដែរ»។

ជាក់ស្ដែង​មុន​ពេល​ចេញ​មុខ​ជា​ផ្លូវការ​ HyunA ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រមាន​ការព្រួយបារម្ភ​ដែរ ដោយសារ​ផ្អាក​ការ Comeback របស់ខ្លួន​សិន អាស្រ័យ​ដោយ​សុខភាព​នាង​មិន​ទាន់​ស្រួល​ពេល​នោះ។

តារា​ស្រី​រូប​នេះ​បាន​និយាយ​ថា​ នាង​ជួបបញ្ហា​ជាមួយ​នឹង​ជំងឺ​បាក់ទឹកចិត្ត ឆាប់ភ័យស្លន់ស្លោ វង្វេងស្មារតី ពិបាក​គ្រប់គ្រង​អារម្មណ៍ រហូត​ពេល​ខ្លះ​ត្រូវ​ដួលសន្លប់ បណ្ដាល​មក​ពី​កត្តាផ្សេងៗគ្នា​ទៀត។ ហេតុនេះ​ហើយ​បាន​ជា​ពេល​នោះ​ នាង​សម្រេច​ផ្អាក​ការ​ចេញ​មុខ​ជា​ផ្លូវការសិន និង​រង់ចាំ​ដល់សភាព​របស់​នាង​ប្រសើរឡើង​វិញ ហើយ​រហូតមក​ដល់​ថ្ងៃ​ទី​ ២៨ ខែមករា ឆ្នាំ២០២១ ទើប​នាង​សម្រេច​ចេញ​មុខពិតប្រាកដជាមួយ​នឹង​បទ​ថ្មី៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់