• 2021-02-11 01:00:00
  • ព័ត៌មាន

ឃើញសភាពខាងក្នុងផ្ទះទិញថ្មីរបស់ Hyun Bin ហើយចង់វេចបង្វេចទៅនៅភ្លាម

  • 2021-02-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់​កាលពីខែមករា មាន​ព័ត៌មាន​ផ្ទុះ​កក្រើកពេញបណ្ដាញ​សង្គម​ថា​ Hyun Bin រៀបចំ​ទិញ​ផ្ទះ​ថ្មី​មួយ​កន្លែង​ ត្រៀម​សម្រាប់មង្គលការ​របស់​លោក​ជាមួយ​នឹង​ Son Ye Jin។

Penthouse ដ៏ប្រណីត​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង Guri Su ខេត្ត Gyeonggi។ ប៉ុន្តែ​យ៉ាង​ណា​អ្នក​តំណាង​ពី​ខាង​ក្រុមហ៊ុនរបស់ Hyun Bin នៅ​តែ​អះអាង​ថា​ព័ត៌មាន​ដែលលើក​ឡើង​ថា​ លោកទិញផ្ទះ​សម្រាប់​មង្គលការ​នោះមិន​មែន​ជាការពិត​ទេ ប៉ុន្តែ​ទោះ​ជា​មាន​ការ​បញ្ជាក់​យ៉ាង​ណា​ក៏មហាជនភាគ​ច្រើន​បន្ត​ការសន្និដ្ឋាន និង​គិត​ថា​ Penthouse មួយ​កន្លែង​នេះ​ជា​ទី​ដែល​ស័ក្តិសមបំផុត​សម្រាប់​គូស្នេហ៍មួយ​នេះ។

យ៉ាង​ណាមិញ Hyun Bin បាន​រើ​ទៅ​ចូល​នៅ​ផ្ទះ​ទំហំ​ជាង​ ២៤១ម៉ែត្រការ៉េ របស់​ Walkerhill Podo Ville នេះ​ តាំង​ពី​ខែធ្នូ ឆ្នាំ២០២០​មកម្ល៉េះ។ វា​ជា​កន្លែង​ដែល​មាន​បរិយាកាសល្អ សមរម្យ​ ស៊ីវីល័យ និង​ត្រូវប៉ាន់​បំផុត​សម្រាប់​តារាក្នុង​ការ​រស់នៅ ហេតុដូច្នេះ​តម្លៃទីផ្សារ​របស់ផ្ទះ​នៅ​កន្លែង​នេះ​ក៏​ឡើង​តាមនោះ​ដែរ។

មួយ​វិញ​ទៀត​គេហដ្ឋាន​តម្លៃ ៤លានដុល្លារ​នេះ​ មាន​តាំង​ពីសួន​ច្បារ​លើ​ដំបូល ទីធ្លាដ៏ធំទូលាយ និង​កន្លែង​មាន​ផាសុកភាព​សម្រាប់​អ្នក​ចូលចិត្តជីវិត​បែប​ហាយសូ​ផ្សេង​ទៀត។

ទស្សនាដូចខាងក្រោមនូវ​ផ្នែក​មួយចំនួន​ក្នុង​ផ្ទះ​ដ៏​ប្រណីត​នេះ​ ថា​តើ​ស្រស់ស្អាតគួរ​ឲ្យចង់នៅយ៉ាងណា?

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី