• 2021-02-15 01:01:00
  • ព័ត៌មាន

តែ ស៊ុនសុដាលីកា បាក់ទឹកចិត្តខ្លាំងក្រោយដឹង​ថា​មិន​អាច​រាំ​​បាន​ទៀត

  • 2021-02-15 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ដ៏​ស្រស់​ស្អាត តែ ស៊ុន​សុដាលីកា បាន​ប្រាប់ឲ្យ​ដឹង​​ថា នាង​បាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់ ក្រោយ​ពី​ដឹង​ថា ខ្លួន​បាន​បាត់​ឱកាស​ក្នុង​រាំ K-Pop អាជីព​ដែល​នាង​ស្រឡាញ់​បំផុតតាំង​ពី​ក្មេង​ៗ​មក។

ដូចដែលមហាជនបានដឹងហើយថាកាលពីខែ៥ឆ្នាំ២០២០កន្លងទៅ អតីតសមាជិកក្រុមរាំ OMG កញ្ញា តែ ស៊ុនដាលីកា (លីកា) បានជួបគ្រោះថ្នាក់ចរាចរណ៍គួរឱ្យតកស្លុតក្នុងពេលដំណើរកម្សាន្ដទៅលេងកំ ពង់សោម ដែលជាហេតុធ្វើឱ្យ លីកា បាត់មុខពីវិស័យរាំ និងធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ស្ថានភាពនាងពេលនោះ។

យ៉ាងណាមិញបន្ទាប់ពីព្យាបាលវះកាត់ និងសម្រាកព្យាបាលអស់រយៈជាយូរ បច្ចុប្បន្ន លីកា បានជាសះ ស្បើយ៨០%ហើយ ប៉ុន្តែស្ថានភាព​នេះ មិន​គ្រប់​គ្រាន់​ឲ្យ​នាង​ត្រឡប់​ទៅ​កាន់​អាជីព​រាំ Kpop បាន​ឡើយ។ លីកា បាន​ឲ្យ​ដឹង​ថា ស្ថានភាព​របស់​នាង គឺ​មិនទាន់ដើរបានស្រួល និងមិនទាន់អាចបត់បែនបានល្អនោះទេ។

ក្រៅ​ពី​នេះ ឆ្អឹង​ខ្នង​ដែល​បានវះកាត់​ដាក់ដែកនោះ គឺ​ត្រូវ​ដាក់​អស់មួយជីវិតថែម​ទៀត ដូច្នេះ​ហើយ នាង​គ្មាន​សង្ឃឹម​ថា អាច​វិល​ត្រឡប់​ទៅរាំ​បាន​វិញ​ទេ។ ស្ថានភាព​នេះ យុវតី ប្រាប់​ថា នាង​ពិត​ជា​បាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​ដឹង​ពី​រឿង​នេះ។ ”ដំបូងឡើយ ខ្ញុំពិតជា សោកស្ដាយ និងពិបាកចិត្តយ៉ាងខ្លាំង នឹងស្ទើរតែមិនអាចទទួលយកបាន ព្រោះថាខ្ញុំលែងបានរាំ ព្រោះ​ខ្ញុំចូល​វា ចូល​ចិត្តរាំតាំងពីក្មេងហើយរាំក៏ជាក្ដីស្រមៃរបស់ខ្ញុំតាំងពីតូចដែរ”។

ទោះ​យ៉ាង​ណា នាង​ក៏​មិន​អាច​កែខៃ​អ្វី​ឲ្យ​ប្រសើរជាង​នេះ​ដែរ ដូច្នេះ​ហើយ មាន​តែ​ខំ​ធ្វើ​ចិត្ត​ទទួល​យក​រឿង​នេះ ហើយ​បន្តិច​ម្ដង​ៗ​រហូត​មក​ទល់​បច្ចុប្បន្ន លីកា ប្រាប់​ថា ហាក់ស្រស់ថ្លាឡើងវិញ បន្ទាប់ពីមានការលើកទឹកចិត្តពីអ្នកជុំវិញខ្លួន ជា​ពិសេសអ្នកមានគុណទាំង​ពីរ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់
អត្ថបទពេញនិយម