• 2021-02-15 02:43:23
  • ព័ត៌មាន

មិនមែនលំៗទេ! ទូច ស្រីលក្ខណ៍ ដាក់​បម្រាម​ដ៏​តឹងរ៉ឹង​ចំនួន​៧​ចំណុច មុនបើកក្លឹប

  • 2021-02-15 02:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ដើរ​ម៉ូត ទូច ស្រីលក្ខណ៍ ទើបប្រាប់​គេឯង​ថា​នាង​បានឡើង​តុលាការ​លែងលះ​ជាមួយស្វាមីដែល​ជា​ជនបរទេស​កាល​ពី​ចុង​ឆ្នាំ​២០២០ ហើយ​នាង​ប្ដេជ្ញា​ថា​នឹង​រឹងមាំ និង​ទទួល​យក​ភាព​ជោគជ័យ​ថ្មី​ឲ្យ​តែ​មាន​កូន​ប្រុស​​ម្នាក់​នៅ​ក្បែរ​ខ្លួន​​មិន​ចាំ​បាច់​មាន​ស្វាមី​ទៀត​ឡើយ។

ស្រាប់​តែ​ពេល​នេះ ទូច ស្រីលក្ខណ៍ បង្ហាញ​លទ្ធភាព​ថ្មី​មួយ​របស់​ខ្លួន​ នោះ​គឺ​ការ​ត្រៀម​បើក​ក្លឹប​ហាត់​ប្រាណ​មួយ​។ នាងប្រកាសតាមបណ្ដាញសង្គមFacebook កាលពីថ្ងៃទី១៣ ខែកុម្ភៈ​ ថា បម្រាម​ចំនួន៧ចំណុច នឹងត្រូវ​ចំពោះ​អ្នក​ដែលមាន​បំណង​ចូល​ហាត់​ក្នុងក្លឹបរបស់នាង។

បម្រាម​ទី១ ហាម​មក​ហាត់​គ្រាន់​តែ​ថត​រូប និង​ live។

ទី២ ម៉េាងហាត់សូមមេត្តាយកចិត្តទុកដាក់

ទី៣ មិនទទួលអ្នកហាត់គ្រាន់តែមកបញ្ចេញសុដន់ ហេីយមកធ្វេីអេាយខូចឈ្មេាះក្លឹប

ទី៤ អ្នកមានគ្រួសារហេីយសូមមកហាត់ដេាយភាពច្បាស់លាស់កុំភ្លឺតភ្លឹនធ្វេីអេាយភ្លេចភ្លាំងភ្លេចថាខ្លួនមានកូនហេីយនឹងប្តី ជាពិសេសមនុស្សប្រុសកុំរញ៉េរញ៉ៃបេីដឹងថាខ្លួនមានប្រពន្ធកូនហេីយ

ទី៥ រាល់អ្នកធ្វេីការក្នុងក្លឹបហាត់ប្រាណត្រូវមានសុជីវធម៌ និងភាពទទួលខុសត្រូវ

ទី៦ តំលៃដែលថ្លៃ គឺឋិតនៅលេីកទង្វេីរ សកម្មភាព​ និងចរិករបស់មនុស្សម្នាក់ៗ ក្រខ្សែរភ្នែកវាគឺជាការមេីលឃេីញតាមរយៈនៃការសំលឹងរបស់មនុស្សម្នាក់ៗ វាបញ្ជាក់តាមរយៈក្រខ្សែរភ្នែក។

ទី៧ កន្លែងខ្ញុំមិនស្វារគមន៍ចំពេាះបុគ្គលណាដែរមានគូរហេីយ​ ឬគ្រួសារហេីយមកទុកកន្លែងខ្ញុំសំរាប់តែញ៉ែគ្នាសេីចរញ៉េរញៃដេីម្បីយកលេសពីគ្រួសារមកហាត់នេាះទេ វាធ្វេីអេាយខូចឈ្មេាះទីកន្លែងក្លឹបហាត់របស់ខ្ញុំ។

តារា​សម្ដែង​រូប​នេះ មិន​បាន​បញ្ជាក់​ទំហំ​ទឹក​ប្រាក់​ដែល​នាង​ចំណាយ​លើ​ការ​បើក​ក្លឹប​នេះ​ទេ ហើយ​បើក​ជា​ផ្លូវការ និង​មាន​ទី​ទាំង​នៅ​ម្ដុំ​ណា​ក៏​មិន​ទាន់​បញ្ជាក់​ដែរ។ ប៉ុន្តែ​អ្នក​មាន​បំណង​ចូល​ហាត់​ក្នុង​ក្លឹប​របស់​នាង​ត្រូវ​នូវ​បម្រាម​ទាំង​៧​ចំណុច​នេះ​សិន ព្រោះ​នាង​ចង់​បាន​តែ​អ្នក​ហាត់​ប្រាណ​ច្បាស់​លាស់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម