• 2021-02-15 03:46:41
  • ព័ត៌មាន

មិន​ដែល​អួត​ទេ! បោះជើង១ជំហាន​ទៀត ផាន់ រុង ទិញ​Rolls Royce ហើយ!

  • 2021-02-15 03:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ទើប​រះ​ក្នុង​វិស័យ​ភាពយន្ត និង​ចម្រៀង​បែប​យុវវ័យ ផាន់ រុង ថា​លោក​នឹង​ទិញ​ឡាន​ទំនើប​១​គ្រឿង​ដែល​មាន​តម្លៃ​ខ្ទង់​សែន​ដុល្លារ ទិញ​ផ្ទះ​បន្ថែម​១​ខ្នង​ទៀត ហើយ​នាំ​ប៉ា​ម៉ាក់ មក​រស់នៅ​ជួប​ជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ បើ Youtube របស់​លោក​ទទួល​បាន​១​លាន subscriber។

បន្ថែម​លើ​ការ​អះអាង​ប្រាប់ Sabay កាល​ពី​ពេល​ថ្មីៗ​ជុំវិញ​រឿង​ទិញ​ឡាន​សេរី​ទំនើប​នេះ លោក ផាន់ រុង ប្រកាស​តាម​បណ្ដាញ​សង្គម​ថា បច្ចុប្បន្ន​ឧបករណ៍ ឬ​មធ្យោបាយ​បញ្ចេញ​រឿង និង​ចម្រៀង​ដ៏សំខាន់របស់​លោក គឺ Chanel Youtube មាន​subscriber ៩០០k ហើយ។

ផាន់ រុង៖"ជូនពរ​ខ្លួន​ឯង​ពេល​បាន​1M Subscriber មាន​ផ្ទះ​មួយ​ខ្នង ឡាន​ទំនើប​មួយ អាច​សង់​ផ្ទះ​ជូន​ម៉ាក់​ប៉ា​មួយ​ខ្នង​ទៀត"។

ផាន់ រុង ធ្លាប់​បង្ហើប​ថា ក្រុមហ៊ុន Youtube បាន​ផ្ដល់​ចំណូល​ប្រចាំ​ខែ​ដល់​លោក​ប្រមាណ​១​ម៉ឺន​ដុល្លារ តាម​រយៈ​ការ​ដាក់​ខ្សែ​ភាពយន្ត​ខ្លីៗ និង​វីដេអូ​បទ​ចម្រៀង​ជា​ច្រើន​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ។ ដូច្នេះ​បើ​មាន​Subscriber កាន់​តែ​ច្រើន នោះ​ចំណូល​ប្រចាំ​ខែ​របស់​លោក​នឹង​កើន​ឡើង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ឡាន ផ្ទះ​១​បន្ថែម និង​នាំ​ប៉ា​ម៉ាក់​មក​រស់នៅ​រាជធានី​ភ្នំពេញ​ជុំ​គ្នា​ដូច​ក្ដី​បំណង​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី