• 2021-02-15 08:40:19
  • ព័ត៌មាន

ម៉ូដែល​ជើង​ថ្មី​ម្នាក់ ចេញ Fashion សាមញ្ញ​ៗសោះ ស្រាប់​កំពុងផ្ទុះការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គម

  • 2021-02-15 08:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះនៅក្នុងបណ្ដាញសង្គមហាក់មានចាប់អារម្មណ៍ និងShare ចែករំលែកជាច្រើន លើរូប ថតរបស់កញ្ញា ណាំ កញ្ចានាពេជ្រ ដែលថតរូបបែប Fashion ជាមួយនឹងStyle ថតរូបស្អាតប្លែក ត្រជាក់ ភ្នែកទាក់ទាញជាច្រើនសន្លឹក។

ណាំ កញ្ចានាពេជ្រ និសិត្សស្រីវ័យ២០ឆ្នាំ កំពុងតែអង្រួនចិត្តមហាជន ជាពិសេសអ្នកស្រលាញ់ខាង Fashion ដោយយោងតាមរយៈ ហ្វេសប៊ុកឈ្មោះ Smith លោកជា Photographer ដែលបានថតរូបផ្ទាល់ឱ្យនាង បានបញ្ចេញរូបថតជាច្រើនសន្លឹករបស់ កញ្ចានាពេជ្រលើបណ្ដាញសង្គម។ ហើយរូបថតទាំងអស់ នេះទទួលបានការចាប់អារម្មណ៍ និងផ្ទុះការសរសើរយ៉ាងខ្លាំងលើសមត្ថភាពថតរូបរបស់នាង។

ដោយឡែករបៀបនៃថតរូបបែប Fashion នឹងការបញ្ចេញ Style កាច់រាងលេងទឹកមុខនេះ វាគឺជា​លើកដំបូងបំផុតសម្រាប់កញ្ញា។ ហើយលើកដំបូងនៃការថត Fashion នេះបានធ្វើឱ្យកញ្ចានាពេជ្រ មានឳកាសលេចមុខថតជាបន្តបន្ទាប់ ថែមទាំងមានការគាំទ្រ និងត្រូវបានមហាជនស្គាល់យ៉ាងច្រើន។

ជាមួយ​នឹង​ការ​គាំទ្រ​នេះ តារាម៉ូដែល ប្រាប់​ថា នាង​ពិត​ជា​ភ្ញាក់​ផ្អើល និង​នឹក​មិន​ស្មាន​ដល់​ឡើយ។ ”ខ្ញុំមិនធ្លាប់ទទួល បានការវឹកហាត់ពីមុនម្ដងណាឡើយ ហើយខ្ញុំមិនដែលគិតទេ ថាខ្ញុំអាចធ្វើវាបានមានការគាំទ្រខ្លាំង បែប នេះព្រោះថាខ្ញុំមិនធ្លាប់ថតរូបកាចរាងដូច្នេះទេ ហើយវាក៏ជា លើកទីមួយហើយ ដែលខ្ញុំបានប្រឡូក លើវិស័យថតរូប Fashion”។

ដោយសារតែសមត្ថភាព នឹងទេពកោសល្យអំណោយផលពីកំណើត បច្ចុប្បន្នណាំ កញ្ចានាពេជ្រ ត្រូវ បានក្រុមហ៊ុន Perfect 10 ចាប់អារម្មណ៍នឹងទាក់ទង កញ្ចានាពេជ្រ ឱ្យធ្វើការនៅទីនោះ។ មួយ វិញទៀត កញ្ចានាពេជ្រ លេចមុខមិនទាន់បានប៉ុន្មានផងឥឡូវនាងក្លាយជាតារាម៉ូដែល ថតម៉ូដសម្លៀក បំពាក់ឱ្យហាងសម្លៀកបំពាក់ដ៏ល្បីមួយកកន្លែងទៀតផង៕

តោះ! មើលរូបខាងក្រោម៖

អត្ថបទ៖ Pav Sreypich

មតិយោបល់
អត្ថបទថ្មី