• 2021-02-16 01:01:00
  • ព័ត៌មាន

អូនប្រែហើយ! ភិន សុដាលីស ឡើងគីឡូប្រែរូបរាងស្ទើរមិនគួរឱ្យជឿរ

  • 2021-02-16 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈក្រោយនេះតារាសម្ដែង និងជាពិធីការនីល្បីឈ្មោះ ភិន សុដាលីស ត្រូវបានមហាជនចាប់ អារម្មណ៍យ៉ាងខ្លាំងជាមួយរូបរាង និងមុខមាត់របស់អ្នកនាងដោយសារតែតារាស្រីរូបនេះហាក់មាន សាច់មានឈាមឡើងគីឡូច្រើនជាងមុន ជាហេតុធ្វើឱ្យផ្នែកខ្លះនៃរាងកាយនាងត្រូវប្រែប្រួល។

បើប្រៀបកាលពីមុន និងពេលបច្ចុប្បន្នអាចនិយាយបានថាតារាសម្ដែងស្រីថ្ពាល់ខួច សុដាលីស ហាក់ មានភាពខុសប្លែកស្ទើរមិនគួរឱ្យជឿរ ព្រោះថាកន្លងមកធ្លាប់តែឃើញ សុដាលីស មានរាង តូចច្រឡឹង ដើមដៃ នឹងជើងស្រឡូនស្អាត ប៉ុន្តែបែរជាមួយរយៈចុងក្រោយនេះនាងឡើងគីឡូ ខ្លាំងដែលធ្វើឱ្យរូបរាង ដ៏ស្រស់ស្អាតរបស់នាងកាលពីមុនត្រូវបាត់បង់ ប្រែជាមានសាច់ទ្រលុកទ្រលន់ ជាងមុនទាំងមុខមាត់ និងរូបរាង។

កាលពីថ្ងៃទី១០ខែកុម្ភៈកន្លងទៅ គេសង្កេតឃើញថា សុដាលីសបានលេច​មុខក្នុងកម្មវិធីខួបកំណើត របស់តារាសម្ដែងកញ្ញា មាន សូនីតា ហើយនៅក្នុងរាត្រីនោះ ដាលីស តែងខ្លួនឡើងខ្ញង់ជាមួយឈុតរ៉ូប ពណ៌លឿងលាយខ្មៅ។ វេលា​នោះ​ហើយ ដែល​គេ​មើល​ឃើញ​ថា តារា​ស្រីមានសាច់ឈាមទ្រុកទ្រលន់ ទាំងផ្ទៃមុខ ដើមដៃ និងរូបរាងទាំងមូល ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ យ៉ាងណាមិញ គេ​មិន​ដឹង​នៅ​ឡើយ​ទេថា ការឡើងគីឡូខ្លាំងថ្នាក់នេះមកពីមូលហេតុអ្វី? ហើយ សុដាលីស នឹងសម្រេចធ្វើបែបណាដើម្បីឱ្យរូបរាងរបស់ខ្លួន ត្រឡប់ទៅរករាងស្រស់ស្អាតពី។

នៅ​ក្នុង​ថ្ងៃ​នេះ ដាលីស បាន​បដិសេធន៍​សុំ​មិន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ Sabay អំពី​ការ​ប្រែប្រួលរូបរាង​មក​ជា​ធាត់​ទ្រលុកទ្រលន់​នេះ។ កូន​ស្រី​របស់​លោក អ៊ិន សុភិន ថ្លែង​ថា "មិន​បាច់​សម្ភាសន៍​អី​ទេ​បង កំពុង​តែ​ព្យាយាម​សម្រក​ហើយ(សើច!)" ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់