• 2021-02-17 01:31:00
  • ព័ត៌មាន

ដោយសារហេតុផលទាំងនេះទើប លីកា បង្ខំចិត្តច្រានចោលការងារសិល្បៈ២ប្រភេទ

  • 2021-02-17 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តែ ស៊ុនដាលីកា អតីតសមាជិកក្រុមរាំដ៏ល្បីក្នុងប្រទេសកម្ពុជា បានប្រកាសច្រានចោលទាំងស្រុងលើ ការងារសិល្បៈដោយនាងបានភ្ជាប់ជាមួយហេតុផលមួយចំនួនដែលជុំរុញឱ្យនាងសម្រេចចិត្តបោះបង់មិនទទួលការងារសិល្បៈដូចជាថតរឿង និងថតបទចម្រៀងជាដើម។

បន្ទាប់ពីបាត់បង់អាជីពរាំដែលស្រលាញ់ខ្លាំងតាំងពីក្មេង ដោយសារតែជួបហេតុការណ៍រន្ធត់ក្រឡាប់ឡាន ដែលជាហេតុធ្វើឱ្យ លីកា មិនអាចបន្តក្ដីស្រមៃរបស់ខ្លួនបាន មិនត្រឹមតែប៉ុណ្ណោះ ក្រោយបោះ បង់អាជីពរាំ លីកា ថែមតាំងបានសចម្រេចចិត្តច្រានចោលការងារសិល្បៈ២ប្រភេទ និងបានប្រាប់មូលហេតុមួយ ចំនួនទៀតផង។ លីកា ប្រាប់ Sabay យ៉ាងច្បាស់ថា ”សព្វថ្ងៃនេះខ្ញុំមិនអាចធ្វើការងារធ្ងន់ៗដូចមុនបានទេដូច្នេះហើយ សម្រាប់ការសិល្បៈដូចជាថតរឿង ឬថតបទចម្រៀងនោះខ្ញុំមិនទទួលថតឡើយ”។

ហើយហេតុផលដែល លីកា ច្រានចោលការងារការថតរឿង ឬថតបទចម្រៀងនេះក៏ព្រោះការងារ​ទាំង​ពីរ​នេះត្រូវចាយ ពេលវេលាយូ និងប្រើថាមភលច្រើនលើសកម្លាំងនាង ដោយសារតែពេលនេះ សុខភាពនាងមិនអាចទ្រាំទ្រ បានណាមួយនាងនៅមិនទាន់អាចដើរបានស្រួល ហើយឆ្អឹងខ្នងនាងក៏មិនអាចបត់បែនបានល្អដូចមុនដែរ។

ថ្វីត្បិតថាមិនអាចធ្វើការងារបានច្រើនដូចមុនក្ដី ប៉ុន្តែបច្ចុប្បន្ន លីកា នៅតែអាចធ្វើការថតបានមួយចំនួន ដូចជាថត Review ផលិតផល និងថត Promote ផលិតផលឱ្យហាងផ្សេងៗ ដែល​ចំណាយ​ពេលតិច​ជាង​ការងារថត​រឿង និង​ថតចម្រៀង៕

អត្ថបទ៖ Pav Sreypich

មតិយោបល់
អត្ថបទពេញនិយម