• 2021-02-18 08:59:34
  • ព័ត៌មាន

កុល ដាវី កាត់បន្ថយ​ការ​ចេញ​ថត​រឿង ហើយ​អនុវត្ត​វិធាន​បី​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ត្រៀម​ពពោះ​កូន​ដំបូង

  • 2021-02-18 08:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​វ័យ​ជ្រេ កុល ដាវី ប្រកាស​យក​កូន​ដំបូង​ដែល​ជា​តំណក់​ឈាម​រួម​គ្នា​រវាង​នាង និង​លោក សុខ រក្សា ឲ្យ​បាន​ក្នុង​ឆ្នាំ​២០២១ នេះ។ ដាវី កំពុង​ថ្នម​ខ្លួន​យ៉ាង​ខ្លាំង ដោយ​នាង​សុខចិត្ត​ផ្អាក​ការ​ចេញ​ថត​ខ្សែភាពយន្ត​ស្ទើរ​ទាំង​ស្រុង ហើយ​ងាក​មក​អនុវត្ត​សកម្មភាព​បី​យ៉ាង​រាល់​ថ្ងៃ​តាម​ការណែនាំ​របស់​គ្រូ​ពេទ្យ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង​ឆាប់​មាន​កូន។

នៅ​ក្នុង​ឱកាស​ដែល​តារា​ស្រី​រូប​នេះ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​បើក​App មួយ​របស់​ក្រុមហ៊ុន សាស្ដ្រ​ហ្វៀម យប់មិញ បាន​បង្ហើប​ថា សកម្មភាព​ចេញ​ថត​ខ្សែភាពយន្ត និង​ស្ពត​ផ្សេង​ៗ​ដែល​ធ្លាប់​មាន​ក្នុង​១​សប្ដាហ៍​ចេញ​ស្ទើរ​៥ ទៅ​៦​ថ្ងៃ​នោះ ត្រូវ​នាង​កាត់​បន្ថយ​មក​នៅ​ត្រឹម​តែ​២ ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍។ ទន្ទឹម​គ្នា​នេះ នាង​ក៏​បាន​អនុវត្ត​ជា​ប្រចាំ​នូវ​ទម្លាប់​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទទួល​ទាន​បន្លែ-ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​ហាត់ប្រាណ​រាល់​ព្រឹក។

កុល ដាវី៖"តាម​ពិត​ខ្ញុំ​ត្រូវ​ផ្អាក​ទាំង​ស្រុង​ហើយ ដើម្បី​ត្រៀម​មាន​កូន...តែ​ដោយ​ខ្ញុំ​បាន​សន្យា​ជាមួយ​អ្នក​ដឹក​ជា​ច្រើន​នាក់​ថា ខ្ញុំ​នៅ​តែ​បន្ត​អាជីព​នេះ​ហើយ​ខ្ញុំ​ក៏​ទទួល​ខ្លះ​ទៅ ហើយ​ទៅ​ថ្ងៃ​មុខ​បើ​ទោះ​បី​ជា​ខ្ញុំ​មាន​កូន​ក៏​ខ្ញុំ​នៅ​តែ​ចេញ​សម្ដែង​ដែរ"។

បច្ចុប្បន្ន កុល ដាវី មាន​វ័យ​ជាង​៣០​ឆ្នាំ​ហើយ ហើយ​នាង​បាន​ស្រឡាញ់ និង​រួមរស់​ជាមួយ​លោក សុខ រក្សា​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ ប៉ុន្តែ​គេ​មិន​ធ្លាប់​ឮ​ថា​នាង​មាន​កូន ឬ​ចង់​បាន​កូន​នោះ​ទេ​ជាមួយ​គ្នា​នោះ​ទេ។ ទើប​នៅ​ចុង​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ នេះ កុល ដាវី បាន​ប្រកាស​ផ្ទួន​ៗ​ថា​នាង និង​ស្វាមី​ចង់​បាន​កូន​ម្នាក់​ដែល​ជា​ដំណក់​ឈាម​រួម​គ្នា។

កុល ដាវី បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៥។ បច្ចុប្បន្ន​ប្រជាប្រិយភាព និង​ទីផ្សារ​សម្ដែង​របស់​នាង​នៅ​តែ​ខ្ពស់ បើ​ទោះ​បី​ជា​នាង​បើក​ចំហ​នូវ​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក សុខ រក្សា ទាំង​នៅ​មុន និង​ក្រោយ​រៀបការ ហើយ​បើ​ទោះ​បី​ជា​ពេល​នេះ​នាង​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ​ក្ដី៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម