• 2021-02-22 07:02:38
  • ព័ត៌មាន

ក្ដៅស្លឹកត្រចៀក! ជីជី ឆេះដូចភ្លើងរឿងអ្នករកស៊ីកាច់កុងប្រើវិធីផ្លូវងងឹតដាក់

  • 2021-02-22 07:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះពិធីការនីរាងតូចច្រឡឹងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN កញ្ញា ជីជី ស្រាប់តែបង្ហោះសារក្ដៅស្លឹកត្រចៀក ចិត្តឆេះពេញខ្លួនរឿងអ្នករកស៊ីក្បែរខាងកាច់កុង ប្រើវិធីផ្លូវងងឹតដាក់ហាងរបស់នាង ។

ពិធីការនីកញ្ញា ជីជី បង្ហោះសារប៉ុន្មានឃ្លាដាក់ឱ្យអ្នករកស៊ីក្បែរខាង ដែលប្រើវិធីផ្លូវងងឹតដាក់ហាងនាង ដោយមានកប់ កថាយន័ក្នុងដី។ រឿងនេះកើតឡើងដោយសារតែហាងរបស់នាង លក់ដាច់ជាងភាគី ខាងហាងជិតនាង ក៏កើតកូនចិត្តច្រណែនហើយឈានដល់ប្រើវិធីបែបនេះមកលើហាងនាង។ ប៉ុន្តែ ជីជី បានបញ្ជាក់ថា ការរកស៊ីនេះមានមុខរបរខុសគ្នាទេពោលគឺហាងរបស់នាងលក់តែស៊ុប និងលក់លៀសហាលប៉ុណ្ណោះ។

រឿងនេះ ជីជី មិនបានតបតឬបង្ករជម្លោះអ្វីទៅខាងភាគីហាងនោះទេគឺនាងគ្រាន់តែលើកឡើងថាកម្ម ពៀរមានពិត អ្នកណាធ្វើល្អបានល្អ អ្នកណាធ្វើអាក្រក់បានអាក្រក់ អ្នកណាសាងកម្មផលអ្វីទទួលបានផលនោះ។

ជម្រាបផងដែរថាកញ្ញា ជីជី ក្រៅពីមានអាជីពជាពិធីការនីដ៏មានប្រជាប្រិយភាពបច្ចុប្បន្ន ជីជី ក៏ជាថៅ កែស្រីវ័យក្មេងប្រចាំហាងស៊ុប និងលៀសហាលមួយកន្លែងផងដែរ៕

អត្ថបទ៖ Pav Sreypich

មតិយោបល់