• 2021-02-23 02:58:47
  • ព័ត៌មាន

ភ្ញាក់​ពី​ដំណេក​ភ្លាម តារា​ស្រី​វ័យក្មេង​បី​ដួង​នេះ និយាយ​រឿង​កូវីដ-១៩

  • 2021-02-23 02:58:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រលក​ទី២ នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​កាល​ពី​ថ្ងៃទី២០ ខែ​កុម្ភៈ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់គ្នា​ព្រួយបារម្ភ ជា​ពិសេស​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ។ បញ្ហា​នេះ​ក៏​បាន​ធ្វើ​ឲ្យ​សិល្បករ-សិល្ប​ការិនី​ខ្មែរ កើត​ក្ដី​បារម្ភ​ខ្លាំង​ជា​ថ្មី​ទៀត​ដែរ ដោយ​អ្នក​ខ្លះ​ផ្អាក​ចេញ​ក្រៅ​ផ្ទះ ហើយ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​នូវ​វិធានការ​សុវត្ថិភាព​តាម​ក្រសួង​សុខាភិបាល។

នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ គ្រាន់​តែ​ភ្ញាក់​ពី​ដំណេក​ភ្លាម មាន​តារា​ស្រី​វ័យ​ក្មេង​៣​ដួង បាន​និយាយ​ពី​បញ្ហា​ជំងឺ​កូវីដ-១៩ តាម​បណ្ដាញ​សង្គមInstagram។ តារា​ស្រី​ទាំង​៣​ដួង​នោះ រួម​មាន៖ តារា​ចម្រៀង រ៉េត ស៊ូហ្សាណា តារា​ចម្រៀង ឈិន រតនៈ និង​តារា​សម្ដែង​សុខ សោម៉ាវតី។

កញ្ញា រ៉េត ស៊ូហ្សាណា និយាយ​ថា៖"ជំងឺ COVID-19 បាន​រាលដាល​ទៀត​ហើយ សូម​បងប្អូន​ពាក់់ម៉ាស់ HeathFirst PP ដែលមានឡូគូអក្សរA ដើម្បីការពារអ្នក99% ពីCOVID 19... រក្សា​គំលាត និង​មាន​អនាម័យ”។

ស្រដៀង​គ្នា​នេះ តារា​ចម្រៀង​ស្រី​វ័យក្មេង សម្រស់​បាន ឈិន រតន បាន​ពោល​ដោយ​ក្ដី​បារម្ភ​ថា៖"រក្សា​សុខភាព​ផង​ណា​មនុស្ស​ជាទី​ស្រឡាញ់​ទាំង​អស់​គ្នា"។

ចំណែក​តារា​សម្ដែង សុខ សោម៉ាវតី វិញ ក្រោក​ពី​ដំណេក​ភ្លាម​និយាយ​ថា៖"COVID-19 មិនទាន់ទៅណាឆ្ងាយទេ សូមបងប្អូនបន្តថែរក្សាអនាម័យ រក្សាគំលាត បន្តពាក់ម៉ាស់ពេលចេញក្រៅ ការពារខ្លួនអ្នកនិងគ្រួសារអ្នករួមជៀសឆ្ងាយពីជំងឺកាចសាហាវនេះ"។

ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ដំបូង​នៅ​ដើម​ឆ្នាំ​២០២០ សិល្បករ-សិល្ប​ការិនី​ខ្មែរ បាន​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្ការ ទប់ស្កាត់​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​គ្រោះ​ថ្នាក់​នេះ​ជា​ហូរហែ​តាម​រយៈ​ការ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន និង​សកម្មភាព​ចូល​រួម​អប់រំ ផ្សព្វផ្សាយ​ស្ដី​ពី​វិធានការ​ផ្សេងៗ​របស់​ក្រសួង​សុខាភិបាល​ដល់​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន។ សកម្មភាព​អប់រំ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​អ្នក​សិល្បៈ​ទៅ​កាន់​អ្នក​គាំទ្រ​នេះ នៅ​តែ​បន្ត​ធ្វើ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម