
- អង្គារ, 23 កុម្ភៈ 2021 07:26
- ព័ត៌មាន
ហៅកូនពេញៗមាត់! បាត់មុខពីសិល្បៈ៣ឆ្នាំ លី អ៊ីវ៉ាធីណា សំងំមានកូន?
- អង្គារ, 23 កុម្ភៈ 2021 07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហៅកូនពេញៗមាត់! បាត់មុខពីសិល្បៈ៣ឆ្នាំ លី អ៊ីវ៉ាធីណា សំងំមានកូន?
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២៣នេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងបណ្ដាញសង្គមដែលតារាចម្រៀង លី អ៊ីវ៉ា ធីណា បានបើកបង្ហាញមុខមាត់កូនប្រុសទ្រលុកទ្រលន់គួរឱ្យក្នាញ់ម្នាក់ក្រោយ ពីបាត់មុខពីសិល្បៈអស់ រយៈ៣ឆ្នាំ។
បើទោះជាមានការជជែកវែកញែក សង្ស័យពីសំណាកមហាជនថាតារាស្រីរូបនេះពិតជាមានកូនពិតមែន ឬយ៉ាងណានោះ គឺត្រូវបានដឹងច្បាស់ហើយពីមាត់សមីខ្លួនផ្ទាល់។ មិនឱ្យមហាជនសង្ស័យច្រើន លី អ៊ីវ៉ា ធីណា បានបកស្រាយមកកាន់ Sabay រឿងកូនតូចដែលនាងបានបង្ហោះលើបណ្ដាញសង្គម ថែមទាំង ហៅកូនពេញៗមាត់ថា” ទេអូន ការពិតទៅអូនតូចដែលបងបានបង្ហោះនោះមិនមែនជាកូនបងទេ បងមិនទាន់ រៀបការផង(សើច)។ កូនហ្នឹងជាកូនអ្នកនៅក្បែរហាងរបស់បងទេ ហើយខ្ញុំស្រលាញ់ ក្នាញ់ពេកក៏ចាប់ យកមកថតហើយនិយាយលេងបែបនេះទៅ”។
វិលមករឿងផ្ទាល់ខ្លួនវញ តារាស្រីរូបនេះក៏បានបញ្ជាក់ថា នាងមិនទាន់គិតរឿងគូស្រករអីទេ ព្រោះបច្ចុប្បន្នតារាស្រីរូបនេះ មមាញឹកខ្លាំងណាស់លើមុខជំនួញទាំងពីរ ហើយការងារសិល្បៈវិញ ក៏រវល់មិនចាញ់គ្នាប៉ុន្មានដែរ៕