• 2021-02-23 07:14:28
  • ព័ត៌មាន

រឿងពិតទាំង ១០ នេះនឹងឲ្យអ្នកស្គាល់ Selena Gomez កាន់តែច្បាស់ថាជីវិតនាងយ៉ាងណា

  • 2021-02-23 07:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញមុខ​ជា​ច្រើន​ឆ្នាំ​លើ​វិថីសិល្បៈ Selena Gomez តែង​ផ្សាភ្ជាប់ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​គាំទ្រ​ តាមរយៈ​ការ​ចេញ​ស្នាដៃ​បទចម្រៀង​ថ្មី បង្ហាញ​មុខ​ក្នុង​កម្មវិធី​ផ្សេងៗ ក៏ដូចជា​វត្តមាន​លើ​បណ្ដាញសង្គម​ជា​ដើម។

នាង​គឺជាតារា​ចម្រៀង​ដែល​បាន​ជួប​ប្រទះ​ព្យុះភ្លៀងជីវិត​ច្រើន​រាប់មិនអស់​ក្នុង​យុវភាព ប៉ុន្តែ​រឿងរ៉ាវ​ទាំង​នោះ​ហើយ​បាន​បង្រៀននាង​ ឲ្យ​ក្លាយជា​នារីរឹងមាំ និង​ជា​ទី​ពំនាក់​របស់​មនុស្ស​ជា​ច្រើន​នាក់​ផ្សេងទៀតដែល​មាន​ទុក្ខលំបាក​ក្នុង​ជីវិត។

ដោយឡែក​ថ្ងៃនេះ​ សូម​នាំ​ប្រិយមិត្ត​មក​ស្គាល់​ពី Selena Gomez កាន់​តែ​ច្បាស់បន្ថែម​ ទាក់ទង​នឹង​ទម្លាប់រស់នៅ អ្វី​ដែល​ជា​ចំណូលចិត្ត និង​គ្រប់យ៉ាង​ដែល​ជា​នាង៖

**១. Selena Gomez មាន​ឈ្មោះពេញ​ Selena Marie Gomez កើតនៅ​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ១៩៩២ រដ្ឋ Texas សហរដ្ឋអាមេរិក។

ឪពុករបស់​នាង​មាន​ឈ្មោះ​ Ricardo Joel Gomez និង​ម្ដាយឈ្មោះ Mandy Teefey ដែលគ្រប់គ្នា​ស្គាល់ច្បាស់ជា​តារាសម្ដែង​ Amanda Dawn Cornett។ នៅពេល​នាង​មាន​អាយុ ៥ឆ្នាំ ឪពុកម្ដាយនាង​បាន​លែងលះគ្នា ហើយ​នាង​ត្រូវ​នៅជាមួយ​ម្ដាយ​ពីពេល​នោះមក។ Selena មាន​ប្អូនស្រីចុង​ ២​នាក់ ១ជាកូនរបស់​ម្ដាយ ជាមួយឪពុកចុង និង​១ទៀត​ជា​កូនរបស់​ឪពុក​ជាមួយម្ដាយចុង។

២. Selena ដឹងក្ដី​ឡើង​ក្នុង​ទីក្រុង Los Angeles ជា​ទីដែល​នាង​ជួប​ប្រទះ​ជីវិត​ជូរចត់​ខ្លាំងកាលពី​កុមារភាព។ នាង​ធ្លាប់និយាយ​ថា​ វា​ពិត​ជា​ពេល​ដែលគួរ​ឲ្យ​ខ្លាច ហើយ​មាន​រឿង​ច្រើន​ណាស់​ដែលម្ដាយ​របស់​នាង​មិន​និយាយចេញអស់ ព្រោះ​គាត់​មាន​រឿង​ច្រើនណាស់។

៣. អាយុបាន​ ៧ឆ្នាំ នាង​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធីទូរទស្សន៍ «Barney and Friends»។

៤. រាល់រូបភាព​ដែល​ Selena បង្ហោះ​ Promote ពី​ផលិតផល​អ្វី​មួយ នាង​ស៊ីថ្លៃក្នុង​ ១ Post មាន​តម្លៃ ៥៥០ ០០០ដុល្លារ។

៥. នាង​បាន​ទទួល​ស្នាមថើបដំបូង​ នៅពេល​មាន​អាយុ ១២ឆ្នាំ។

៦. និយាយពី​ទម្លាប់​ញ៉ាំវិញ នាង​ឧស្សាហ៍ញ៉ាំផ្លែក្រូច ទាំងផ្លែៗ ហើយចូលចិត្តផឹកប្រេងអូលីវ ព្រោះ​វា​ជួយ​ការពារ និងធ្វើឲ្យសំឡេង​ស្រឡះល្អ។

៧. នាងចូលចិត្តញ៉ាំ McDonald ខ្លាំងបំផុត។

៨. ជារៀងរាល់ព្រឹក ពេល​ងើបពីដេក​ Selena តែង​ញ៉ាំខ្ចី ១ដុំជានិច្ច ព្រោះ​វាមានប្រយោជន៍ ដោយជួយកម្ចាត់​កាកសំណលមិនល្អក្នុង​ខ្លួន។

៩. ប្រសិន​នាង​ចេះវេទមន្ត នាង​ចង់​ឲ្យ​ខ្លួន​ចេះ​ជប់ឲ្យ​មាន​ម្ហូប បង្ហាញ​នៅចំពីមុខ​ គ្រប់ពេល​ដែល​នាង​ឃ្លាន។

១០. តារាក្នុងដួងចិត្ត​របស់ Selena គឺ Britney Spears ហើយ Britney គឺជា​កម្លាំងចិត្តធំ ដែល​បណ្ដាលចិត្ត Selena ក្លាហាន​ចូល​សម្ដែង​ជា​លើកដំបូង​ក្នុងភាពយន្ត​របស់​ Disney៕

ប្រភព៖ Teenvogue ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម