• 2021-02-25 07:57:48
  • ព័ត៌មាន

មិញ​នេះ! សមាជិក​ម្នាក់​របស់​គ្រួសារ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ចេញ​មុខ​ចាក់​វ៉ាក់សាំង​Sinopharm

  • 2021-02-25 07:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ និង​កូន​ប្រុស​ទាំង​បី​នាក់ សុទ្ធ​តែ​មាន​តួនាទី​ក្នុង​ការិយាល័យ​យោធា​ភិរម្យ នៃ​កងទ័ព​ជើង​គោក​របស់​ក្រសួង​ការពារ​ជាតិ។យោធពល​ខេមរភូមិន្ទ។ នៅ​ថ្ងៃទី២៥ ខែ​កុម្ភៈ នេះ កូន​ប្រុស​ពៅ​របស់​លោក គឺ​សុវត្ថិ សិរីវុឌ្ឍ បាន​ទទួល​វ៉ាក់សាំង​Sinopharm ដើម្បី​ការពារ​ជំងឺ​កូវីដ-១៩ ហើយ។

តារា​ចម្រៀង​វ័យ​ក្មេង​ដែល​ទើប​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្សមាស សុវត្ថិ សិរីវុឌ្ឍ បាន​បង្ហោះ​សារ​មួយ​ដោយ​មាន​ភ្ជាប់​រូប​ថត​លោក​កំពុង​អង្គុយ​ចាក់​សាំង​មួយ​សន្លឹក​តាម​បណ្ដាញ​សង្គម​Facebook និងInstagram ថា៖"ថ្ងៃ​នេះ​ខ្ញុំ​បាន​មក​ចាក់​Vaccin covid-19 ហើយ។

ការ​ចេញ​មុខ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ របស់​ក្រុមហ៊ុន​ចិន Sino pharm របស់​សមាជិក​គ្រួសារ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ នា​ពេល​នេះ គឺ​ជា​លើក​ទី១​ហើយ។ លោក​ព្រាប សុវត្ថិ និង​កូន​ទាំង​បី គឺ​ជា​មន្ត្រី​យោធា និង​ជា​តារា​ចម្រៀង​ពេញ​និយម​សម្រាប់​យុវវ័យ ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​នេះ​ទាំង​លោក ព្រាប សុវត្ថិ និង​កូន​ប្រុស​ពីរ​នាក់​ទៀត​មិន​ទាន់​ឃើញ​ចេញ​ទៅ​ទទួល​វ៉ាក់សាំង​នៅ​ឡើយ​ទេ។

សូម​រំលឹក​ថា ចាប់​តាំង​ពី​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ របស់​ក្រុមហ៊ុន​ចិន Sinopharm បាន​ដឹក​មក​ដល់​កម្ពុជា មាន​តារា​កំប្លែង​ជើង​ចាស់ និង​វ័យ​ក្មេង​មួយ​ចំនួន​ដែល​មាន​តួនាទី​ក្នុង​កងទ័ព​ជើង​គោក​របស់​ក្រសួង​ការងារ​ជាតិ​ដូច​ជា លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម លោក ជួង ជី ហៅ​នាយ​កុយ និង​តារា​ម៉ូដែល​ដែល​ជា​មន្ត្រី​យោធា​ម្នាក់ គឺ​លោក ថមមី ក៏​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ហើយ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់