• 2021-02-25 09:16:19
  • ព័ត៌មាន

ហ៊ានណាស់! ជនខិលខូចម្នាក់ សម្រុកចូលផ្ទះរបស់ Soyeon ដើម្បីទុកខោក្នុង និងគំរាមសម្លាប់ទៀត

  • 2021-02-25 09:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោងតាម​បណ្ដាញ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​នៅ​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា​ Soyeon បាន​រៀបចំសំណុំឯកសារ​ទោកាន់​ភ្នាក់ងារប៉ូលីស រាយការណ៍​ពី​ជនខិលខូចម្នាក់​ ដែលបាន​លួច​ចូល​ផ្ទះ​របស់​នាង។

តាម​ការ​ឲ្យដឹង​ ជនខិលខូច​ម្នាក់​ដែលបាន​រង់ចាំ​ការ​វិល​មក​ផ្ទះ​វិញ​របស់ Soyeon នោះ ត្រូវ​បាន​គេ​ប៉ូលីសចាប់ខ្លួន និង​សួរចម្លើយ នៅឯស្នាក់ការប៉ូលីសក្នុង​តំបន់ Gangnam ទីក្រុង​សេអ៊ូល។

ប្រភព​ខាងក្នុង​បាន​ឲ្យ​ដឹង​ថា​ តារា​ស្រី​ខាង​លើ​បាន​ប្រឈម​មុខ រងភាពភិតភ័យ​ដោយសារ​ជនខិលខូច​ម្នាក់​នោះ​រាប់ឆ្នាំ​មក​ហើយ ហើយ​នាងក៏បាន​ធ្លាប់​បាន​បង្ហើប​កាលពីមុន​ដែរថា នាង​ជួបបញ្ហា​ដោយសារជនខិលខូចម្នាក់នោះ​តាមយាយី​កាលពីឆ្នាំ ២០១១។ តាមការសាកសួរ​ ជនខិលខូចរូបនោះ​ បាន​សារភាព​ថា​ខ្លួន​ធ្លាប់​លួច​ចូលផ្ទះ​ Soyeon ដើម្បី​ទុក​ខោក្នុង​មនុស្សស្រីចោល និង​គំរាម​សម្លាប់ច្រើន​ដង​ដាក់​តារាស្រីរូបនេះទៀត។

ចំណែក​ឯខាង​ផលិតកម្ម​របស់​ តារាស្រី រូបនេះ​ក៏​បាន​រៀបចំ​សំណុំ​រឿង​ចាត់ការ​ជនខិលខូចម្នាក់នោះ ព្រម​ទាំង​សន្យា​បន្ថែម​ការការពារដល់ Soyeon ផងដែរ៕

ប្រភព៖ Allkpop

មតិយោបល់