• 2021-02-26 09:22:00
  • ព័ត៌មាន

១០យ៉ាងពី Mai Davika តារាស្រីគ្រប់គ្នាឲ្យរហស្សនាមថាជា Fan Binbing ថៃ

  • 2021-02-26 09:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mai Davika គឺជា​តារាថៃ​ដែល​បាន​ចូល​ប្រឡូក​សិល្បៈ​តាំង​ពីឆ្នាំ ២០១០ និង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង​ពេល​សម្ដែង​រឿង «Pee Mak» ជាមួយ​នឹង​ Mario Maurer។ មក​ទល់ពេល​នេះ​ ក៏មាន​រយៈពេល​យូរ​ឆ្នាំ​ហើយ​ដែរ​សម្រាប់​នាង​លើ​វិថី​មួយ​នេះ ប៉ុន្តែ​ Mai កាន់​តែ​ល្បី និង​ជាប់ឈ្មោះ​ជា​កំពូល​តារា​ស្រី​ប្រចាំ​ប្រទេស​ថៃ និង​មាន​មុខ​ជា​រឿយៗ​លើ​ឆាកអន្តរជាតិទៀតផង។

ថ្ងៃនេះ​ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មកដឹង​កាន់​តែ​ច្បាស់​ពី​តារា​ស្រី​រូប​នេះ៖

១. Mai មាន​ឈ្មោះ​ពេញ Davika Hoorne ជាកូនកាត់​ថៃបែលហ្ស៊ិក កើតនៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩២ ក្នុងទីក្រុងបាងកក ប្រទេសថៃ។

២. នាង​គឺជា​កូន​ស្រីរបស់លោកឪពុក Danny Hoorne ដែលជា​ជនជាតិបែលហ្ស៊ិក និងអ្នកម្ដាយ Rattanakorn Chomyoung ជនជាតិថៃ។

៣. ក្រោយពេល​ឪពុកម្ដាយចែកផ្លូវគ្នា Mai ត្រូវរស់នៅ ក្រោម​ការចិញ្ចឹមបីបាច់របស់ម្ដាយ​ និង​អ៊ុំ/មីងរបស់​នាង។

៤. តាមពិតឈ្មោះ​ «Mai» នេះ​ ដាក់ដោយម្ដាយ​របស់​នាង​ ក៏ព្រោះ​តែ​ម្ដាយចូល​ចិត្ត​តារាចម្រៀង និងសម្ដែង​ Mai Charoenpura ទើប​សម្រេច​ដាក់ឈ្មោះ​នេះ​ឲ្យកូន​ដែរ។

៥. នាង​បាន​សិក្សា​នៅ​សាលា Phraharuthai Donmuang និង​សាលាអន្តរជាតិ Kevalee ក៏ដូចជា​បាន​បញ្ចប់ការសិក្សា​នៅ​សាកលវិទ្យាល័យ Rangsit University។

៦. ក្រៅពីការងារ​សិល្បៈ Mai ក៏មាន​ជំនួញ​ក្នុង​ដៃ​ដែរ ក្នុង​នោះ​រួមមាន Misstar Fresh, ហាងកាហ្វេ Misstar Cafe និងប្រេនសម្លៀកបំពាក់ Davi.bydavika។

៧. នាងធ្លាប់​បាន​បំពេញ​ការងារ​ជាមួយ​នឹង​ Brand ល្បីជា​ច្រើនដូចជា៖ Michael Kors, L'Oréal, Dolce & Gabbana, Namu Life Snail White, Guess, Bolon Eyewear & Max Mara។

៨. ពណ៌ដែល​ Mai ស្រឡាញ់គឺ ផ្កាឈូក និង​ក្រហម, ម្ហូបវិញគឺ ប្រភេទអាហារវេចខ្ចប់ (Fast Food) និង សូកូឡា។

៩. តារា​សម្ដែង​ដែល​នាង​ស្រឡាញ់គឺ Christian Bale និង Julia Roberts។

១០. ដោយសាររូបសម្រស់ បូកផ្សំនឹង​ភាពក្លាហាន និង​ការ​បង្ហាញ​ចេញ​អស្ចារ្យគ្រប់យ៉ាង​ នាង​ត្រូវ​បាន​មហាជន​ជាច្រើន​ដាក់​រហស្សនាម​ថា «Queen Of Presenters» និង «Fan Bingbing» ថៃ៕

មតិយោបល់