• 2021-03-01 02:34:00
  • ព័ត៌មាន

ពិតឬ ដែលថា​ Justin ត្រូវស៊ី Super របស់ប្រពន្ធ ដោយសារចូលចិត្តទម្លាយរឿងក្នុង​ផ្ទះប្រាប់គេ?

  • 2021-03-01 02:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​ Justin Bieber និង Hailey Baldwin បាន​រៀបការ​រស់នៅជាប្ដី​ប្រពន្ធ​ស្របច្បាប់​រយៈពេល​ ២​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​លេច​ឮដំណឹង​មាន​កូន​នៅ​ឡើយ។ អ្នក​គាំទ្រ​បាន​បង្ហាញ​ការ​យល់ឃើញ​រៀងៗខ្លួន​ និង​តែង​រង់ចាំ​ដំណឹង​រឿង​កូន​ចៅ​ជា​រឿយៗ​ពីគូស្នេហ៍​តារា​ ១គូ​នេះ ព្រោះ​ថា​កន្លងមក​ពួកគេ​ទាំង​ ២​មិនដែល​លើក​រឿង​នេះ​មក​និយាយ​ឡើយ។ រហូត​ដល់​ថ្មីៗ​នេះ​ Justin បាន​បង្ហើប​ពី​មូលហេតុ​ ថា​ហេតុអ្វី​ Hailey មិន​ចង់​ពពោះ​ នៅ​ពេល​នេះ?

រម្លឹក​កាល​ពី​ចូលរួម​ក្នុង​កម្មវិធី​ The Ellen DeGeneres Show ពេល​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​​ចូលរួម​ជា​តារា​កិត្តិយស លោក​បាន​លើកពី​ជីវិត​គ្រួសារ​មក​និយាយ។ លោក​ទទួល​ស្គាល់​ថា​ ខ្លួន​ពិត​ជាចង់​មានកូន​ជាមួយ​ប្រពន្ធ​ណាស់ ប៉ុន្តែ​ Hailey តែង​តែ​ព្រងើយ​កន្តើយ​នឹង​បំណងប្ដី​រហូត។ Justin និយាយ​ថា​ ប្រពន្ធ​របស់​ខ្លួន​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ធ្វើ​ជា​ម្ដាយ​ទេ ហើយ​កត្តា​នេះ​ហើយ​ទើប​គ្រួសារ​លោក​ មិនទាន់​មាន​សមាជិក​ថ្មី​ដូចគេ។

ដោយឡែក​ បើ​យោង​តាម​វិបសាយ Nation Enquirer បាន​ផ្សាយថា ភរិយារបស់ Justin មាន​ការ​ខឹង​សម្បារ​ខ្លាំង​ ដោយសារ​តែ​ប្ដី​របស់​នាង​លើក​យក​ផ្ទៃក្នុង​គ្រួសារ​មក​និយាយ​លើ​កញ្ចក់​ទូរទស្សន៍។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា៖ «Hailey មាន​គិត​ថា​ រឿង​ផ្ទៃក្នុង​របស់​គ្រួសារ​ ​ចាំបាច់​ត្រូវ​ដឹង​តែ​ប្ដី​ប្រពន្ធ​បាន​ហើយ​ មិនមែន​លើក​មក​និយាយពេញៗមាត់​លើ​ទូរទស្សន៍ទេ។ ម្យ៉ាង​នាង​ក៏​បាន​ហាម​ប្ដី ឈប់​ឲ្យ​រើ​កកាយ​រឿង​ក្នុង​ផ្ទះនិយាយ​ជា​សាធារណៈ​បែប​នេះ​ម្ដង​ទៀត​ដែរ»។

ប៉ុន្តែ​យ៉ាង​ណា​ក្ដី​ ព័ត៌មាន​ច្បាស់​ការ​យ៉ាង​ណាចេញ​ពីមាត់​របស់​នាង​ ពិបាក​នឹង​បញ្ជាក់​ថា​ជា​ការពិត​ ឬ​យ៉ាង​ណា​ណាស់ ដោយសារ​កាលពី​ឆ្នាំ ២០១៨​ Hailey ក៏​បាន​និយាយ​ដែរ​ ពី​ជីវិត​អាពាហ៍ពិពាហ៍​​ និង​ការ​គិតគូរ​ពី​រឿង​កូន​ចៅ។ ឯ​ប្រភព​ជិត​ស្និទ្ធ​មួយ​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា​ Hailey មិន​បាន​ខឹង​ប្ដី​ ពេល​និយាយ​ពី​រឿង​គ្រួសារ​ដូច​ព័ត៌មាន​ខាងលើ​បាន​ចុះផ្សាយ​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម