• 2021-03-04 06:37:48
  • ព័ត៌មាន

អីយ៉ា! បវរកញ្ញាភពផែនដីកញ្ញា លឹម សាំងលី សំងំចូលរោងជ័យស្ងាត់ៗ

  • 2021-03-04 06:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាភពផែនដីជ័យលាភីរងទី១ឆ្នាំ២០១៩ ស្រីស្អាតរាងតូចច្រឡឹង លឹម សាំងលី បានសម្រេចចិត្ត ចូលរោងការកាលពីថ្ងៃទី០៣ មិនាម្សិលមិញនេះ។

មហាជនហាក់មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងមែនទែនចំពោះដំណឹងរៀបការរបស់បវរកញ្ញា ភពផែនដី ព្រោះតែតារាម៉ូដែលរាងខ្ពស់ស្រឡះរូបនេះបានសម្រេចចិត្តចូលរោងជ័យស្ងាត់ៗ ពុំមានការលេចឮដំណឹងអ្វីសោះ។ រហូតដល់ថ្ងៃទី០៣ កុម្ភៈនេះទើបប្រទះឃើញតារារូបនេះចូលរោងការជាមួយមិត្តប្រុសតែម្ដង ហើយក្នុងពិធីមង្គលការរបស់ សាំងលី រៀបចំឡើងសាមញ្ញប៉ុណ្ណោះមានតែមិត្តភក្តិ ជិតស្និទ្ធ និងគ្រួសារសងខាងប៉ុណ្ណោះ។

មុនសម្រេចចិត្តកាន់ដៃគ្នាចូលរោងជ័យបវរកញ្ញា លឹម សាំងលី និងគូស្នេហ៍បានស្វែងយល់ចិត្តគ្នារយៈ១ ឆ្នាំហើយ។ កន្លងមកគូស្នេហ៍ថ្មីថ្មោងនេះក៏ធ្លាប់បានបញ្ចេញរូបផ្អែមល្ហែមជាមួយគ្នាជាច្រើនផងដែរនៅក្នុងបណ្ដាញសង្កម។

រម្លឹកផងដែរថា លឹម សាំងលី គឺជាបវរកញ្ញាភពផែនដីជ័យលាភីរងទី១នៅឆ្នាំ២០១៩ ហើយក្នុងឆ្នាំ ២០២០ សាំងលីក៏ធ្លាប់បានចូលប្រកួត Miss Universe Cambodia 2020 ផងដែរ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មាន

អត្ថបទ៖ Pich

មតិយោបល់