• 2021-03-05 08:24:57
  • ព័ត៌មាន

ឱ្យតម្រុយបែកគ្នាឬយ៉ាងណាក្រោយ សឿ សុធារ៉ា លុបរូប សាពូន មីដាដា ខ្ទេចគ្មានសល់?

  • 2021-03-05 08:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ បានរួមរស់នៅជាមួយគ្នាអស់រយៈពេលជាង១០មកនេះស្នេហារវាងអ្នកនាង សឿន សុធារ៉ា និងលោក សាពូន មីដាដា ហាក់កំពុងតែមានភាពរកាំរកូស នៅមួយរយៈពេលចុងក្រោយនេះ ដោយសារតែអ្នកទាំងពីរបានចេញ​សកម្មភាពប្លែកៗដាក់គ្នាដែលនាំឱ្យមាន ការសង្ស័យជាច្រើនពីមហាជនលើចំណងគ្រួសារពួក​គេ។

អ្នកនាង សឿន សុធារ៉ា និងលោក សាពូន មីដាដា បានបន្សល់ចំណងដៃកូនស្រីគួរឱ្យស្រលាញ់ចំនួន ២នាក់បន្ទាប់ពីបានរៀបការអស់រយៈពេលជាង១០ឆ្នាំមកនេះ។ ហើយបន្ទាប់ពីរៀបការរួច អ្នកទាំងពីរ ហាក់ស្ងប់ស្ងាត់ខ្លាំងក្នុងវិស័យសិល្បៈពោលបាត់មុខឈឹងទាំងពីរតែម្ដង មុន​ពេល ខាង​ស្រី​បាន​លេច​មុខ​ខ្លះ​ៗ​វិញ​នៅ​ចុង​ឆ្នាំ ២០២០ ថត​សម្អាង​ការ​នានា។

រីឯចំណងស្នេហ៍ពួកគេ ក៏កាន់តែរង្គោះរង្គើរក្នុងរយៈពេលចុងក្រោយនេះ ព្រោះកន្លងមកតារាប្រុសស្រី មួយគូនេះក៏ធ្លាប់លេចមានរឿងរ៉ាវឈ្លោះប្រកែកចែកផ្លូវគ្នាជាច្រើនសារផងដែរ។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកថ្មីៗនេះមហាជនរឹតតែចម្លែកក្នុងចិត្តខ្លាំង ខណៈដែលទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ Sapoun Darapemean ជាគណនីរបស់កូនស្រីរបស់អ្នកទាំងពីរ ដែលធ្លាប់តែមានរូបជុំគ្រួសារ ជាមួយកូនៗនិងស្វាមីយ៉ាង​ច្រើន។ ប៉ុន្តែឥឡូវបែរជារូបទាំងអស់នោះលែងមាន ហើយរូបលោក សាពូន មីដាដា សូម្បីតែ ១សន្លឹកក៏គ្មានទៅ​វិញ ជាហេតុធ្វើឱ្យមានការសង្ស័យកាន់តែច្រើនឡើងជុំទំនាក់ទំនងអ្នកទាំងពិរ។

បញ្ហា​នេះ ប្រិយមិត្ត សង្ស័យ​ថា ជាតម្រុយ​មួយ​ស្ដី​ពី​ទំនាក់ទំនងរបស់តារាប្រុសស្រីទាំងពីរ ដែល​អាច​ថា ទំនាក់ទំនង​របស់​ពួក​គេ​ជួប​ភាព​រង្គោះរង្គើ។ ប៉ុន្តែទោះជាយ៉ាងណាគេមិនទាន់ទទួលបានការបញ្ជាក់ច្បាស់លាស់របស់សមីខ្លួននៅឡើយទេ​ជុំវិញ​រឿង​នេះ ថា​តើការលុបរូបថតនេះដោយសារតែអ្នកទាំងពីរពិតជាឈ្លោះប្រកែកគ្នារហូតដល់សម្រេចចិត្តបែកគ្នាឬយ៉ាងណា ខណៈ​ភាគី​ទាំង​ពីរ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន៕

អត្ថបទ៖ Pav Sreypich

មតិយោបល់
អត្ថបទពេញនិយម