• 2021-03-08 17:04:32
  • ព័ត៌មាន

ព័ត៌មាន​បឋម! ពិធីការិនី​ល្បី​ឈ្មោះ ចាន់ កែវនិមល និងស្វាមី ​ព្រម​ទាំង​កូន​ មាន​កូវីត១៩

  • 2021-03-08 17:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​បឋម​ដែល​ចេញ​នៅ​ព្រលប់​ថ្ងៃ​ទី ៨ មីនា នេះ ពិធីការិនី​ល្បី​ឈ្មោះ អ្នក​នាង ចាន់ កែវនិមល ជាមួយ​ស្វាមី ព្រម​ទាំង​កូន​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីត១៩។ នេះ​បើ​តាម​លោក វរសេនីយឯក ម៉េង វិមាន​តារា អធិការ​ខណ្ឌ​មាន​ជ័យ។

អធិការ​ខណ្ឌ​ដែល​ជា​សាច់​ញាតិ​របស់​តារាចម្រៀង ម៉េង កែវ​ពេជ្ជតា បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ប្រមាណ​១​ម៉ោង​មុន​នេះ។ លោក​បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​ស្រង់​សំដី​របស់​សាមី​ពិធីការិនី​ទូរទស្សន៍​ថា អ្នក​នាង កែវ​ច័ន្ទ​និមល និង​ស្វាមី​ព្រម​ទាំង​កូន​ស្រី​អាយុ ១០​ឆ្នាំ បាន​ធ្វើ​តេស្ត​រក​មេរោគ​កូវីត១៩​នៅ​ថ្ងៃ​ម្សិលមិញ ហើយ​លទ្ធផល​ចេញ​មក​វិជ្ជមាន​ទាំង​អស់​គ្នា។

តាម​សំណេរ​លោក អធិការ​ខណ្ឌ​ដដែល ពិធីការិនី​ទូរទស្សន៍ បាន​ពីឆ្លង​អ្នក​ដឹកនាំ​មួយ​រូប ក្រោយ​ពី​អ្នក​នាង​បាន​ចូល​រួម​ថត​ស្ប៉ត​អប់រំ​ពី​ការ​ទប់​ស្កាត់​មេរោគ​កូវីត​១៩ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

តាម​សំណេរ​របស់​លោក​អធិការ​ដដែល រហូត​មក​ដល់​ពេលនេះ​កំពូល​តារាល្បីៗ​ជាពិសេស​នៅហង្សមាស អាច​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដឹក​នាំ​ឈ្មោះ​ទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មាន​អាការៈ​ផ្តាសាយ តែ​មិន​ក្តៅ​ខ្លួន​ទេ និង​មាន​តារា​ផ្សេងៗ​ទៀត​កំពុង​ទៅ​ធ្វើ​តេស្ត​រក​កូវីដ១៩។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក​ស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ប្រាប់​កោះសន្តិភាព​នៅ​យប់​នេះ​ថា ក្រុម​គ្រួសារ​ប្អូន​ប្រុស​ថៅកែ​ហង្សមាសដែល​មាន​ម្ដាយ ឪពុក និង​កូន​តូចម្នាក់ មាន​លទ្ធផល​វិជ្ជមាន​កូវីត១៩​ហើយ ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​ចុះ​ទៅ​យក​ក្រុម​គ្រួសារ​តារា​ចម្រៀង​មក​ដាក់​នៅ​មន្ទីរ​ពេទ្យ​ទទួល​យក​ការ​ព្យាបាល​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម