• 2021-03-09 02:05:55
  • ព័ត៌មាន

មាស រិទ្ធី បញ្ជាក់​ការ​ពិត​លើ​ករណី​​លើ​គ្រួសារ ពិធីការិនី ចាន់ កែវនិមល និង​តារា​ហង្សមាស

  • 2021-03-09 02:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស រិទ្ធី បាន​ចេញ​មក​បញ្ជាក់​នៅ​ព្រឹក​នេះ បន្ទាប់​ពី​នៅ​យប់​មិញ​នេះ មាន​ដំណឹង​ដ៏​រសើប​ថា មាន​សិល្បករ​របស់​ហង្សមាស​ច្រើន​នាក់​បាន​ឆ្លង និង​ពាក់​ព័ន្ធ​ច្រើន​នឹង​ករណី​កូវីត ១៩។

ព័ត៌មាន​ដែល​ត្រូវ​គេ​ទម្លាយ​ចេញ​នៅ​យប់​មិញ បានឲ្យ​ដឹង​ថា ពិធីការិនី​ទូរទស្សន៍​ហង្សមាស ព្រម​ទាំង​ស្វាមី និង​កូន​ស្រី បាន​រក​ឃើញ​វិជ្ជមាន​កូវីត១៩។ ក្រៅ​ពី​នេះ ក៏​មានចចាមអារ៉ាម​ថា​ក្រុមគ្រួសារ ឱក សុគន្ធ​កញ្ញា លោក ណុប បាយ៉ារិទ្ធ ក៏​បាន​ឆ្លង​ដែរ។ ដោយ​ឡែក សុគន្ធ​និសា និង​សិល្បករ​ច្រើន​នាក់​ទៀត​មាន​ពាក់​ព័ន្ធ​នឹង​អ្នក​ទាំង​ប៉ុន្មាន​នាក់​ខាង​លើ។

ជុំវិញ​បញ្ហា​នេះ លោក មាស រិទ្ធី អគ្គនាយករង​ទូរទស្សន៍​ហង្សមាស បាន​បញ្ជាក់​ការ​ពិត​នៅ​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ព្រឹក​នេះ​របស់​ហង្សមាស​ថា គិត​ត្រឹម​ព្រឹក​នេះ មាន​តែ​គ្រួសារ កែវ ច័ន្ទនិមល ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​មេរោគ​សាហាវ​ខាង​លើ។ "ខ្ញុំ​បញ្ជាក់​​រឿង​នេះ​ថា ចាន់ កែវនិមលនិង​ក្រុម​គ្រួសារ​របស់​គាត់​រក​ឃើញ​វិជ្ជមាន​កូវីត១៩ គឺ​ជា​ការ​ពិត​ហើយ!”។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ កម្មវិធី​តន្ត្រី ប្រដាល់ ជា​ដើម​របស់​ហង្សមាស ត្រូវ​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​របស់​ខ្លួន​ហើយ ហើយ​អ្នក​ដែល​ពាក់​ព័ន្ធ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​ពិធិការិនី​ខាងលើ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ហើយ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម