• 2021-03-09 02:34:10
  • ព័ត៌មាន

អ្នក​នាង ចាន់ កែវនិមល សុំ​ការ​អភ័យ​ទោស​ និង​កុំ​រើសអើង​នាង​ និង​គ្រួសារ ក្រោយ​ភ្លាត់​ឆ្លង​កូវីត១៩

  • 2021-03-09 02:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​លោក មាស រិទ្ធី អគ្គនាយករង​ទូរទស្សន៍​ហង្សមាស​នៅ​ព្រឹក​នេះ ពិធីការិនី​ទូរទស្សន៍ ចាន់ កែវនិមល បាន​ស្នើ​សុំ​ការ​អភ័យ​ទោស​ពី​សាធារណជន​សុំ​ការ​អភ័យ​ទោស និង​កុំ​រើស​អើង​នាង និង​គ្រួសារ​ដែល​ភ្លាត់​ឆ្លង​មេរោគ​កូវីត១៩។

លោក មាស រិទ្ធី ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ពិធីការិនី​ទូរទស្សន៍​ល្បី​ឈ្មោះ បានឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា និមល បាន​ប្រាប់​លោក​ថា តាម​ពិត​គឺ​នាង ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់​ក្នុង​ការ​បញ្ជៀស​ខ្លួន​ពី​ជំងឺ​ដ៏​សាហាវ​នេះ។ ប៉ុន្តែ​រឿង​នេះ​បាន​កើត​ឡើង​លើ​នាង និង​គ្រួសារ ក្រោយ​ពី​នាង​បាន​ចូល​ខ្លួន​ទៅ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ដឹកនាំ​ដោយ​លោក អ៊ិន ទីតូ ហើយ​ក៏​បាន​ឆ្លង​ពី​អ្នក​ដឹកនាំ​រូប​នេះ ដោយ​មិន​ដឹង​ខ្លួន។

លោក បញ្ជាក់​ថា តាម​ពិត​ស្ប៉ត​ពាណិជ្ជកម្ម​ដែល កែវ ច័ន្ទ​និមល ថត​នោះ គឺ​ជា​ស្ប៉ត​អប់រំ​ប្រជាពលរដ្ឋ​ពី​ការ​ការពារ​ខ្លួន​ពី​មេរោគ​កូវីត១៩ នេះ​តែ​ម្ដង។ តែមិន​នឹក​ស្មាន​ថា នាង​ជា​សិល្បករ​ដែល​ទៅ​ថត​អប់រំ​គេ ស្រាប់​តែ​ភ្លាត់​ឆ្លង​ខ្លួន​ឯង។ ដូច្នេះ ត្រង់​ចំណុច​នេះ​ហើយ ដែល​នាង​មាន​អារម្មណ៍​ថា ខ្មាស់​អៀន និង​ស្នើ​សុំ​ការ​អភ័យ​ទោស ព្រោះ​វា​បាន​កើត​ឡើង ដោយ​មិន​ដឹង​ខ្លួន។

រូបភាព៖ ហ្វេសប៊ុក និមល

តាម​ព័ត៌មាន ចាន់ កែវនិមល បាន​ឆ្លង​ពី​លោក អ៊ិន ទីតូ ដែល​ជា​អ្នក​ដឹក​នាំ​ថត​ស្ប៉ត​អប់រំ​ពី​ជំងឺ​កូវីត១៩​នោះ ហើយ​លោក ទីតូ ខ្លួន​ឯង​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ឆ្លង​ពី​មន្ត្រី​ប៉ូលីស ក្រោយ​ពី​លោក​បាន​ទៅ​ចូល​រួម​ពិសា​អាហារ​ជួប​ជុំ​ជាមួយ​ក្រុម​មន្ត្រី​ប៉ូលីស​កាល​ពី​ពេល​កន្លង​មក។

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី