• 2021-03-10 07:36:20
  • ព័ត៌មាន

អ៊ឹម ជីវ៉ា ប្រមូល​ជំនួយ​ពាន់​ដុល្លារ​ជួយ​ដល់​ស្ត្រី​ប៉ូលិស​បំបៅ​ដោះ​កូនត្រូវ​ថ្នាក់​លើ​ស្ដី​បន្ទោស

  • 2021-03-10 07:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ឹម ជីវ៉ា ប្រកាស​ប្រគល់​ជំនួយ​របស់​សប្បុរសជន​ដែល​មាន​ទឹកប្រាក់​១០០០​ដុល្លារ និង​រទេះ​រុញ​កូន​ក្មេង​១​គ្រឿង ដល់​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ីថុង សុខា ជា​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀមប៉ាង ខេត្ត​រតនគីរី​ដែល​លោក​ចាត់​ទុក​ថា​ជា​ស្ត្រី​គំរូ​ដែល​ហ៊ាន​លះបង់​ភាព​អៀនខ្មាស​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ។

លោក អ៊ឹម ជីវ៉ា និយាយ​ថា ជំនួយ​ទាំង​នេះ​រូប​លោក​បាន​ទទួល​ពី​លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ និង​ឯកឧត្ដម ម៉ម សុខវិសាល​ ដែល​ត្រូវ​ជា​កូន​បង្កើត​របស់​លោកជំទាវ ហ៊ុន ស៊ីណាត។ លោក​បញ្ជាក់​ថា ការ​ផ្ដល់​ជំនួយ​នេះ មិនមែន​ជា​ការ​លូកដៃ​ជ្រៀតជ្រែក​ក្នុង​ដែន​សមត្ថកិច្ច​ក្នុង​ន័យ​បន្ទោស​បង្អាក់​ក្នុង​រូប​ភាព​ណា​មួយ​ឡើយ គឺ​ជា​ការ​ជួយ​ដោយ​សុទ្ធចិត្ត​របស់​សប្បុរសជន ដោយ​មើល​ឃើញ​ការ​លះបង់​ខ្ពស់​របស់​ស្ដ្រី​ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រូប​នោះ។

លោក អ៊ឹម ជីវ៉ា មើល​ឃើញ​ថា ស្ដ្រី​ឈ្មោះ ស៊ីថុង សុខា គឺ​ជា​ស្ដ្រី​គំរូ​មួយ​រូប​ដែល​ហ៊ាន​លះបង់​ភាព​អៀនខ្មាស​នៅ​ទី​សាធារណៈ​ដើម្បី​កូន។ ទី២ ស្ត្រី​រូប​នេះ បើ​ទោះ​ជា​ខ្លួន​ដក​ឃ្លា​មិន​រួច តែ​នាង​សុខចិត្ត​បំពេញ​កាត្វកិច្ច​ក្នុង​នាម​ជា​មន្ដ្រី​រាជការ​មួយ​រូប​ដើម្បី​បម្រើ​ប្រយោជន៍​ប្រជា​ពលរដ្ឋ។ ទី៣ ស្រ្ដី​រូប​នេះ​សុខចិត្ដ​នឿយហត់ មិន​ថា​នៅ​កន្លែង​ណា ឬ​បំពេញ​កាព្វកិច្ច​ហត់នឿយ​យ៉ាង​ណា​ក៏​នាង​នៅ​តែ​ខិតខំ​ដើម្បី​គ្រួសារ និង​កូន​របស់​នាង។ និង​ទី៤ ដោយ​លោក និង​សប្បុរស​ជន គិត​ឃើញ​ថា​ជា​ខ្មែរ​ដូច​គ្នា៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម