• 2021-03-11 08:30:06
  • ព័ត៌មាន

តារាស្រីប្រចាំហង្សមាស ២នាក់ទៀតហើយចេញតេស្ដលទ្ធផលកូវីដ-១៩

  • 2021-03-11 08:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលនេះតារាស្រីប្រចាំហង្ស មាស ចំនួន២នាក់ទៀតហើយ សុខ ស្រីនាង និង កែវ សុបញ្ញា ទើបតែទទួលបានលទ្ធផលតេស្ដកូវីដ ដែលលទ្ធផលរបស់អ្នកទាំងពីរគឺអវិជ្ជមានដូចគ្នា។ ប៉ុន្តែ ទោះជាយ៉ាងណានេះគ្រាន់តែជាតេស្ដលើកទី១ប៉ុណ្ណោះ ហើយតារាស្រី២ដួងនេះកំពុងរង់ចាំតេស្ដជា លើកទី២ផងដែរ។

គិតត្រឹមថ្ងៃទី១១ មីនា ឆ្នាំ២០២១នេះ ចង្កោមតារាប្រចាំហង្ស មាស មានអ្នកផ្ទុកវិជ្ជមានកូវីដ-១៩ ជាហូរហែដូចជាគ្រួសារពិធីការនី ចាន់ កែវនិមល តារាចម្រៀងលោក ណុប បាយារិទ្ធ អ្នកនាង សុគន្ធ និសា កញ្ញា វី ឌីណែត និងគ្រូភ្លេង សាន់ សុវណ្ណឌីន។ ជាលទ្ធផលបន្ថែម សុខ ស្រីនាង និង កែវ សុបញ្ញា ទើបចេញលទ្ធផលអវិជ្ជមានតេស្ដលើកទី១ ហើយបច្ចុប្បន្នអ្នកទាំងពីរត្រូវបានដាក់ ឱ្យសម្រាក១៤ថ្ងៃ ដើម្បីតាមដានសុខភាព និងធ្វើតេស្ដជាលើកទី២។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេលចុងក្រោយនេះ ផលិតកម្មហង្ស មាស កាន់តែស្មុគស្មាញឡើងខណៈដែលតារាប្រុសស្រីល្បីៗ ជាច្រើនដងមានផ្ទុកវិជ្ជមានកូវីដ និងតារាផ្សេងទៀតកំពុងធ្វើចត្តាឡីស័ករងចាំតេស្ដជាលើកទី២។ មហាជនគ្រប់ស្រទាប់កំពុងតែមានការព្រួយបារម្ភខ្លាំងណាស់ដែរ ស្របពេលដែលកូវីដ-១៩ រីករាលស្ទើរគ្រប់កន្លែង ហើយតារាជាច្រើនក៏កំពុងប្រឈម និងជំងឺកាចសាហាវមួយនេះ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម