• 2021-03-12 08:49:28
  • ព័ត៌មាន

ធ្លាប់ដឹងរឿងពិតផ្ទាល់ខ្លួនអ្វីខ្លះពី Shawn Mendes? ចង់ច្បាស់បន្ថែម អត្ថបទនេះអាចជួយបាន

  • 2021-03-12 08:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shawn Mendes បាន​ក្លាយជា​តារាល្បីឈ្មោះ​ម្នាក់ទៀតដែលឡើង​ច្រៀង​ ស្ពាយហ្គីតាលេងខ្លួនឯងដ៏ចំណាប់។ លោកជាមនុស្ស​ម្នាក់ដែល​បាន​ចូល​ក្នុង​បញ្ជីបុគ្គលដែល​ស៊ូក្រាញននៀល​​នឹងរឿង​រ៉ាវជា​ច្រើន​ ទម្រាំ​មានថ្ងៃនេះ។

នៅក្នុងអត្ថបទនេះ​ Sabay សូម​ប្រមូលនូវ​រឿងរ៉ាវ​ពិត​មួយ​ចំនួន​របស់​តារា​ប្រុសជនជាតិកាណាដារូបនេះ មកផ្សាយជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​កាន់​តែ​ច្បាស់៖

១. Shawn មាន​ឈ្មោះពេញ Shawn Peter Raul Mendes កើតនៅ​ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៩៨ ក្នុងរដ្ឋធានី Toronto ប្រទេសកាណាដា ហើយលោកគឺជាតារាចម្រៀង អ្នកនិពន្ធ​បទ​ចម្រៀង​ជនជាតិកាណាដា ដែល​បាន​ចូលសិល្បៈ​តាំងពីឆ្នាំ ២០១៣។

២. ឪពុកម្ដាយ​របស់ Shawn មិន​មែន​ជា​អ្នក​សិល្បៈទេ ពោលគឺឪពុកគឺជា​អ្នក​ជំនួញ ស្របពេល​ម្ដាយគឺ​ជា​ភ្នាក់ងារអចលនទ្រព្យ។

៣. កាលនៅ​រៀន Shawn ចូលចិត្តលេងបាល់ទាត់, ជិះក្ដារវែងៗ និង​ Ice Hockey។

៤. តាមពិតទៅធ្វើជា​តារាចម្រៀង​មិនមែនជាក្ដីស្រមៃធំទេ ព្រោះ​ដំបូង​ឡើយលោកចង់​ធ្វើជា​តារាសម្ដែង​ទេ។

៥. ឧបករណ៍ភ្លេងដែល Shawn អាច​លេង​បាន​មាន​ ហ្គីតា និងព្យ៉ាណូ។ លោករៀនលេង​ហ្គីតា តាំងពីមាន​អាយុ ១៣ឆ្នាំ ដោយហ្វឹកហាត់ខ្លួនឯងតាមរយៈ​ការ​មើល YouTube។

៦. និយាយពីចំណូលចិត្ត:

  • Shawn ចូលចិត្តពណ៌ខៀវ

  • លោកចូលចិត្តញ៉ាំគ្រាប់ធញ្ញជាតិបំផុត

  • ជា​រៀងរាល់ថ្ងៃ លោកចូលចិត្តហាត់ប្រាណ ហើយទោះរវល់ ក៏យ៉ាងហោចណាស់ត្រូវហាត់ ១ដងក្នុង​១ថ្ងៃដែរ។

  • Shawn ចូល​ចិត្តហែលទឹក តែមិនចូលចិត្តទឹកជ្រៅទេ

  • អាហារដែល Shawn ចូលចិត្តញ៉ាំគឺ ពងទាចៀន, Muffins, គ្រាប់អាល់ម៉ុន និងនំឃុកឃីរសជាតិសូកូឡា (ស្អប់បំផុតប៉េងប៉ោះ)។

៧. Shawn ជា​មនុស្សពូកែភ្លេច និងខ្ជីខ្ជារបន្តិច។ លោកធ្លាប់ធ្វើឲ្យ Screen ទូរសព្ទខូចមិនតិចជាង ៥ដងទេ ហើយបើនិយាយពីកាបូបលុយវិញ Shawn ធ្លាប់បាត់លើសពី ១០ដងទៅទៀត។

៨. ទម្លាប់តាំងពីដើមរបស់ Shawn មុនពេល​ឡើង​សម្ដែង លោកត្រូវ​ចូលបន្ទប់ទឹកសិន។

៩. ចំណាយពេល​ច្រើន​លើសិល្បៈមែន ប៉ុន្តែ​តាមពិត​ Shawn ក៏ចូល​ចិត្តធ្វើ​ម្ហូបដែរ ហើយរាល់ពេល​ធ្វើ​ម្ហូបម្ដងៗ លោកមាន​អារម្មណ៍ល្អណាស់។

១០. តារាចម្រៀងដែល លោកចង់​សហការច្រៀង​ជាមួយបំផុតមាន​ Ed Sheeran, Justin Bieber, Logic និង Eminem៕

ប្រភព៖ The Fact Site

អត្ថបទ៖ យី សុធារី

មតិយោបល់