• 2021-03-15 08:12:44
  • ព័ត៌មាន

អបអរសាទរ! កូនស្រីអាយុ១០ឆ្នាំ ពិធីការិនី ចាន់ កែវ និមល បានជាសះស្បើយហើយ!

  • 2021-03-15 08:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចពីធីការិនី ចាន់ កែវនិមល បានបង្ហោះសារនៅក្នុងហ្វេសប៊ុកផ្លូវការនាងថា លទ្ធផល​ថ្ងៃនេះកូនស្រីអាយុ១០ឆ្នាំរបស់នាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយសម្រាកព្យាបាល អស់រយៈ៨ថ្ងៃនៅឯអតីតអាំងទែរកុងទីណង់តាល់( The Great Duke )។

នៅរសៀលថ្ងៃទី១៥ មីនា នេះអ្នកនាង និមល បានសរសេរសារយ៉ាងវែង ដែលបានរៀបរាប់ពីការ ខិតខំយកចិត្តទុកដាក់របស់ក្រុមគ្រួពេទ្យជំនាញដែលបានមើលថែនាង និងគ្រួសារខណៈកំពុងសម្រាក ព្យាលជំងឺកូវីដ។ និមល ក៏បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរដ្ឋាភិបាល ដែល​បាន​ខំព្យាយាមជួយសង្រ្គោះប្រជាជនទាំងអស់ដែលមានជំងឺកូវីដ-19។

មួយវិញទៀតពិធីការិនីរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កូនស្រីបណ្ដូលចិត្តរបស់នាងបានជាសះស្បើយ ហើយបន្ទាប់ពីសម្រាកព្យាបាល និង​មានការមើលថែយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យជំនាញ។ និមល៖ “លទ្ធផល ថ្ងៃនេះកូនស្រីអាយុ១០ឆ្នាំរបស់នាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ”

មហាជនអ្នកគាំទ្រ និងអ្នកសិល្បៈរួមអាជីពជាច្រើនបានចូលរួមអបអរសាទរ និងរំភើបជាខ្លាំងពេល បានឮដំណឹងល្អនេះ ហើយជូនពរដល់ និមល និងស្វាមី ឱ្យឆាប់ជាសះស្បើយទៀតផង៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម