• 2021-03-16 03:09:58
  • ព័ត៌មាន

មើល​ទាំង​អស់​គ្នា! សារ៉ាយ សក្កណា បង្ហាញ​វីដេអូ​របៀប​ចាក់វ៉ាក់សាំង​ការពារ​​កូវីដ​នៅ​​អាមេរិក ខុស​ដាច់​ពី​កម្ពុជា

  • 2021-03-16 03:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប​របស់​ខ្មែរ​ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក គឺ​អ្នកនាង សារ៉ាយ សក្ខណា បាន​ធ្វើ​វីដេអូ​ខ្លី​មួយ​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ដែល​តាម​វីដេអូ​ឃើញ​ថាមាន​ភាព​ខុស​ប្លែក​ពី​ការ​ចាក់​នៅ​កម្ពុជា។ ទិដ្ឋភាព​ដែល​នាង​លើក​យក​មក​បង្ហាញ​សាធារណជន​នេះ គឺ​ផ្ដិត​ចេញ​ពី​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​ដែល​គេ​រៀបចំ​ធ្វើ​នៅ​ប្រលានយន្តហោះ នា​សហរដ្ឋ​អាមេរិក។

សារ៉ាយ សក្ខណា និយាយ​ថា របៀប​ចាក់​វ៉ាក់សាំង​នៅ​អាមេរិក គេ​ធ្វើ​នៅ​តាម​ប្រលានយន្តហោះ​ មិន​ធ្វើ​នៅ​តាម​មន្ទីរពេទ្យ ឬ​គ្លីនិក​ឡើយ ដោយ​គិត​ពី​គម្លាត​សុវត្ថិភាព។ ប៉ុន្តែ​មាន​ការសាកសួរ​ព័ត៌មាន​ផ្ទាល់​ខ្លួន​មុន​ចាក់ដូច​គ្នាដែរ ងាកទៅ​ពេល​ចាក់​ទៀតសោត គឺ​អ្នក​ទទួល​វ៉ាក់សាំង​អង្គុយ​នៅ​ក្នុង​ឡាន​រៀងៗខ្លួន​ហើយ​គ្រូ​ពេទ្យ​ជំនាញ​ចាក់​តែ​ម្ដង។ គ្រូពេទ្យ មិន​អនុញ្ញាត អ្នក​ទទួល​វ៉ាក់សាំង​ចេញ​ទៅ​ផ្ទះ​ភ្លាមៗ​នោះ​ទេ គឺ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​១៥​នាទី ព្រោះ​ខ្លាច​មាន​បញ្ហា​ប្រតិកម្ម​ផ្សេងៗ។

យោង​តាម​វីដេអូ​នេះ សារ៉ាយ សក្ខណា និង​ស្វាមី ព្រម​ទាំង​កូន បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​មួយ​គ្រឿង​ឆ្ពោះ​ទៅ​ទីតាំង​ដែល​គេ​រៀបចំ​ចាក់​វ៉ាក់សាំង​នោះ​ទាំង​អស់​គ្នា។ ប៉ុន្ដែ​នាង​មិន​បាន​ប្រាប់​ថា​វ៉ាក់សាំង​ដែល​នាង​ទទួល​នោះ​មាន​ឈ្មោះ​អ្វី? ហើយ​គ្រូ​ពេទ្យ​តម​អ្វី​ខ្លះ​ក្រោយ​ពេល​ចាក់​នោះ​ទេ។ តោះ​ទស្សនា​វីដេអូ​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់