• 2021-03-17 01:48:23
  • ព័ត៌មាន

ធ្លាយ​មក​ដល់​តារា​សម្ដែង​ទៀត លោក បញ្ញា សិទ្ធិ រក​ឃើញ​វិជ្ជមាន​កូវីដ១៩

  • 2021-03-17 01:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ពេល​នេះ លោក បញ្ញា សិទ្ធិ គឺ​ជា​សិល្បករ​ខ្មែរ​ម្នាក់​ទៀត ត្រូវ​បាន​គេ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ១៩​ហើយ។ នេះ​បើ​តាម​ដំណឹង​បញ្ចេញ​ដោយ​លោក ហេងឡុង កាល​ពី​យប់​មិញ។

លោក ហេងឡុង បាន​សរសេរ​ប្រាប់​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា តារា​សម្ដែង​ប្រុស បាន​ប្រាប់​លោក​ពី​លទ្ធផល​ពិនិត្យ​សុខភាព​របស់​ខ្លួន​យប់​មិញ​​នេះ។ ថ្លែង​សរសេរ​ថា៖ "តារា​ចម្រៀង បញ្ញា សិទ្ធិ បានធ្វើ​តេស្ត​វិជ្ជមានកូវីត19 សំណូមពរ​ឲ្យបងប្អូន​ដែលបាន​ពាក់ព័ន្ធ​ជាមួយ​គាត់ទៅ​ធ្វើតេស្ត!”។

ភ្ជាប់​ជាមួយសារ គេ​ឃើញ​មាន​រូប​២សន្លឹក​របស់ បញ្ញា សិទ្ធិ ដែល​បង្ហាញ​ថា តារា​ប្រុស​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​បាន​មក​ទទួល​យក​ទៅ​ដាក់​ក្នុង​មណ្ឌល​សម្រាប់​ការ​ព្យាបាល​ហើយ!។

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី