• 2021-03-18 04:36:40
  • ព័ត៌មាន

បទ​ថ្មី សួ វិចិត្រ ពីរោះ​ចាក់​បេះដូង និពន្ធ​​ដោយ​សិស្ស​និពន្ធ យឹម តាស្រង់!

  • 2021-03-18 04:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​សិស្ស​វគ្គ​រៀន​និពន្ធ​របស់ យឹម តាស្រង់ បន្ទាប់​ពី​បញ្ចេញ​ស្នាដៃទី១​អោយ​ផលិតកម្ម Galaxy Navatra មាន​ការ​ចាប់​អារម្មណ៍ ឥឡូវ​នេះ អ្នក​និពន្ធ​ស្រី បាន​ធ្វើ​បទ​ថ្មី​មួយ​ឲ្យ​តារា​ចម្រៀង​មាន​ប្រវត្តិ​កម្សត់ សួ វិចិត្រ ច្រៀង ពីរោះ​ចាក់​បេះដូង។

បទ​ចម្រៀង​នេះ​មាន​ចំណង​ជើង​ថា "មាន​សិទ្ធិ​ស្រឡាញ់ គ្មាន​សិទ្ធិ​បាន​​ចម្លើយ!” និពន្ធ​មេឡូឌី និង​ទំនុក​ច្រៀង​ដោយ La Phim កូន​សិស្ស​វគ្គ​រៀន​និពន្ធ​របស់​លោក យឹម តាស្រង់ ហើយ​សម្រួល​តន្ត្រី និង​និពន្ធ​បទ​ភ្លេង​ដោយ សោម កុសល្យ។ នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល La Phim និពន្ធ​សម្រាប់​លោក សួ វិចិត្រ តែ​តាម​តារា​ចម្រៀង​ប្រុស បាន​ឲ្យ​ដឹង​ថា La Phim ធ្លាប់​ធ្វើ​ឲ្យ​លោក​ហូរហែ​មក​ហើយ។

ងាក​មក​បទ "មាន​សិទ្ធិ​ស្រឡាញ់ គ្មាន​សិទ្ធិ​បាន​​ចម្លើយ!” និយាយ​ពី​ក្ដី​ស្នេហ៍​មួយ ដែល​បុរស​ម្នាក់​ស្ម័គ្រ​ចូល​ខ្លួន​ទៅ​ស្រឡាញ់​នារី​ម្នាក់ ទាំង​មិន​សង្ឃឹម​នូវ​លទ្ធផល​ល្អ អ្វី​គ្រប់​យើង ធ្វើ​តាម​បេះដូង ដឹង​តែ​ស្រឡាញ់ ទោះ​អូន​មាន​សង្សារ​ហើយ​ក៏​ដោយ។ ស្នេហា​បែប​នេះ ឈឺ​ចាប់​ណាស់​មែន​ទេ?

"មាន​សិទ្ធិ​ស្រឡាញ់ គ្មាន​សិទ្ធិ​បាន​​ចម្លើយ" ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់ ទាំង​បទ​ភ្លេង ទំនុក​ច្រៀង​ក៏​មាន​ខ្លឹមសារ ឯ​អ្នក​ចម្រៀង​ប្រុស​ទៀត​សោត ពិត​ជា​ច្រៀង​បាន​ពីរោះ ពោល​គឺ​ល្អ​ទាំង​ព្រម។

តោះ...ស្ដាប់​ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា

មតិយោបល់