• 2021-03-19 02:44:51
  • ព័ត៌មាន

ចៀវៃ ទម្លាយទម្លាប់អាក្រក់របស់ ប្ដី និងកូន ថាដូចគ្នាបេះបិទ

  • 2021-03-19 02:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ Sohu ថ្មីៗនេះ​បាន​ចុះផ្សាយអត្ថបទមួយទាក់ទង​នឹង​ Ruby Lin ដែល​បាន​ចូលរួម​កម្មវិធី​ជជែក​កម្សាន្ត​មួយ ដោយបាន​ចែករំលែកនូវ​ជីវិតគ្រួសារ​របស់នាង។

នៅពេល​សួរដល់កម្លាំង​ចិត្តដែល​ជម្រុញចិត្តនាង​ឈាន​មក​ដល់ថ្ងៃនេះ Ruby Lin តារាសម្ដែងចិន បាន​ទម្លាយថា​ កើតចេញពីគ្រួសារទាំងស្រុង។ ពួកគេ​គឺ​ជា​កម្លាំង​ចិត្ត ដែលជួយ​នាង​សម្រេច​ជោគជ័ួ​បាន​ដូចពេល​នេះ។ Ruby ក៏បាន​និយាយ​ពីប្ដី និងកូន​ស្រី​ដែរ ថាមាន​ចរិតដូចគ្នាបេះបិទរហូត​នាង​មិនដឹង​និយាយ​យ៉ាងណា ជាពិសេស​កូន​ស្រីតែម្ដង គឺខ្លាំង​ដៃណាស់។

និយាយ​ដល់ចំណុចនេះ ពិធីករក៏បាន​លើកឡើង​ដែរ​ថា កូនក្មេង​ដែល​ស្ថិតនៅតារានិករ Capricorn ជាមនុស្សគួរឲ្យស្រឡាញ់ និងស្អាតៗ ប៉ុន្តែពួកគេចូលចិត្តធ្វើមុខមាត់អាក្រក់ៗទៅវិញ។

ពេល​នោះ Ruby ក៏បាន​លាន់មាត់ថា កូនរបស់ខ្លួនពេល​ញញឹមគឺស្អាត តែឲ្យតែមាន​អារម្មណ៍ធុញ មុខប្រែទៅជាមាំ ហើយបញ្ចេញមកច្បាស់ៗតែម្ដង។

មហាជន​ចិនក៏បាន​លើកឡើង​ដែរថា​ ទាំង Wallace Huo និងកូន មានចរិតដូចគ្នាណាស់ ជាពិសេស​ពេល​មាន​អារម្មណ៍បែបណា ទឹកមុខក៏ប្រែដូចគ្នាដែរ មិនដែល​ចេះលាក់ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម