• 2021-03-19 07:20:00
  • ព័ត៌មាន

រណ្ដំចិត្ត! បទថ្មី ខាត់ ខេវិន កំពុងអង្រួនចិត្តអ្នកគាំទ្រសរសើរមិនដាច់ពីមាត់

  • 2021-03-19 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាត់ ខេវិន ហាក់កំពុងសម្រុកផលិតបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រ ហើយថ្មីៗនេះ ខេវិន បានបញ្ចេញបទចម្រៀងថ្មីជាផ្លូវការលើ Youtube របស់ខ្លួនជាប្រភេទបទមនោសញ្ចេតនាកំពុង ទទួល បានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ។

ក្រោយស្ងាត់មួយរយៈពីសិល្បៈតារាចម្រៀងសម្បុរស្រអែមរូបនេះ ទើបតែបញ្ចេញបទថ្មីដែលមាន ចំណងជើងថា ”ខ្យល់” ជាប្រភេទបទ ស្នេហាមនោសញ្ចេតនា ពិរោះរណ្ដំចិត្តហើយបទនេះដែរជាប្រភេទ Cover Song ភាសាខ្មែរលំនាំបទថៃ។

ចម្រៀងមួយបទនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រិយមិត្តនិយមស្ដាប់បទចម្រៀង ហើយថែមទាំងពោលសរសើរពេញៗមាត់ពីសមត្ថភាព និងសម្លេងពិរោះរបស់ ខេវិន ។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រម្លឹងផងដែរថា ខាត់ ខេវិន មិនត្រឹមតែជាតារាចម្រៀង Cover Song មានសមត្ថភាពប៉ិនប្រសប់ ប៉ុណ្ណោះទេ ខេ វិន ក៏ជាអ្នកជំនាញថតរូបដ៏ល្បីមួយរូបផងដែរ៕ ទស្សនាបទចម្រៀងខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់