• 2021-03-20 03:47:11
  • ព័ត៌មាន

អ្នក​ឧកញ៉ា គិត ម៉េង៖ "អូន​ធ្វើឲ្យបង​ក្លាយ​ជាបុរស​ដ៏មាន​សុភមង្គល​បំផុត​នៅ​លើ​ផែន​ដី​នេះ”

  • 2021-03-20 03:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ឧកញ៉ា គិត ម៉េង ទើប​បាន​ពោល​ពាក្យ​ផ្អែម​ល្ហែម​ថ្មី​ទៀត​ជា​មួយ​ជំទាវ ស្រីតូច ចំណាន នៅ​ថ្ងៃ​ម្សិលមិញ​នេះ ក្នុង​ថ្ងៃ​ពិសេស​របស់​អ្នក​ទាំង​ពីរ។

នៅ​ថ្ងៃ​ម្សិលមិញ​នេះ គឺ​ជា​ខួប​អាពាហ៍ពិពាហ៍​របស់​ជំទាវ ស្រី​តូច ចំណាន និង​អ្នក​ឧកញ៉ា។ នៅ​មុន​ពោល​ពាក្យ​ជូន​ពរ​មនុស្ស​ពិសេស​របស់​ខ្លួន អ្នក​ឧកញ៉ា បាន​រៀបរាប់​ពី​រឿង​រ៉ាវ​ដែល​ឆ្លង​កាត់ រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា ហើយ​ថា​វេលា​ទាំង​នោះ អ្នក​ឧកញ៉ា ពិត​ជា​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​ណាស់ ព្រោះ​មាន​រូប​លោក​ជំទាវ​នៅ​ក្បែរ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ។

អ្នក​ឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​ពោល​សរសើរ​សំណាង​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​អាច​មក​ជួប​ប្រសព្វ​​នឹង​នារី​សាមញ្ញ​ម្នាក់ ប៉ុន្តែ​ជា​បុគ្គល​ដែល​អ្នក​ឧកញ៉ា​អាច​ចែក​រំលែក​បាន​នូវ​រឿង​រ៉ាវ​ទាំង​ឡាយ ហើយ​ថា ជំទាវ ស្រី​តូច ចំណាន បាន​ធ្វើ​អ្នក​ឧកញ៉ា​ក្លាយ​ជា​មនុស្ស​មាន​សុភមង្គល​បំផុត។

អ្នក​ឧកញ៉ា បាន​សរសេរ​​ថា “ក្នុងអាពាហ៍ពិពាហ៍​រយៈពេល៦ ឆ្នាំនេះ បងបាន​ឆ្លងកាត់ភាព​សប្បាយ​រីករាយ និងហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបង​តែងតែមាន​អារម្មណ៍កក់ក្ដៅ​ជានិច្ច ដោយសារតែមានអូននៅក្បែរ ដែល​ជាដៃគូជីវិតដ៏ល្អ​បំផុតដែលបងអាច​ចែករំលែកអ្វីៗ​គ្រប់​យ៉ាងជាមួយ"។

ប្រធាន​ក្រុមហ៊ុន CBS បន្ត​ថា "​អូន​បានធ្វើ​ឲ្យបង​ក្លាយ​ជាបុរស​ដ៏មាន​សុភមង្គល​បំផុតនៅ​លើផែន​ដីនេះ និង​ជាបុរស​ដែល​មាន​សំណាង​បំផុត​នៅ​លើ​ពិភពលោក។ រីករាយ​ខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន"។

ប្រិយមិត្ត​ជា​ច្រើន​លើ​បណ្ដាញ​សង្គម បាន​រំភើប​ចំពោះ​កាយវិការ និង​ទឹក​ចិត្ត​របស់​អ្នក​ឧកញ៉ា​មាន​ចំពោះអតីត​តារា​ស្រី ហើយ​ពួក​គេ​ចែក​ចាយ​សារ​នេះ​បន្ត​រាប់​ពាន់​នាក់ និង​បន្ថែម​ជូន​ពរ​អ្នក​ទាំង​ពីរ ចំរុងចម្រើន និង​កាន់​ដៃ​គ្នា​ប្រកប​ដោយ​ភាព​ផ្អែមល្ហែម​រហូត​ទៅ៕

រូបភាព៖ ទំព័រហ្វេសប៊ុក​អ្នក​ឧកញ៉ា គិត ម៉េង(កេ្រឌីត៖ រ៉ូយ៉ាល់គ្រុប)

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម