• 2021-03-22 02:35:34
  • ព័ត៌មាន

ដំណឹង​ថ្មី​លេច​ចេញ​មក​ថា មួយ​រយៈ​នេះ តន់ ចន្ទសី សំងំ​ឱប​យក​ស្ពត​ធំៗ​តម្លៃ​រាប់​សែន​ដុល្លារ

  • 2021-03-22 02:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​​​អ្នក​សិល្បៈ​ស្ទើរ​មួយ​ប្រទេស​កំពុង​តែ​ត្អូញ​ថ្ងូរ​​រឿង​ប្រាក់​ចំណូល ដោយសារ​តែ​ការ​ជះ​​ឥទ្ធិពល​នៃ​ជំងឺកូវីដ១៩​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​ប្រាក់​ចំណូល​នោះ ស្រាប់​តែ​ប្រភព​​គួរ​ឲ្យ​ទុកចិត្ត​មួយ​​ទម្លាយ​ឲ្យ​​ដឹង​ថា តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់​ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra កំពុងតែ​សម្ងំ​ឱប​យក ស្ពត​ពាណិជ្ជកម្ម​ធំៗ តម្លៃ​រាប់​សែន​ដុល្លារ​ឯណោះ។

ប្រភព​ខាង​លើ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តន់ ចន្ទសីម៉ា បាន​ក្លាយ​តារា​តំណាង​ផលិតផល(Brand Ambasador) ជា​ច្រើន​ក្នុង​រយៈ​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​នាង​ប្រមូល​បាន​លុយ​រាប់​សែន​ដុល្លារ​អាមេរិក​ឯណោះ។ ក្រុមហ៊ុន​ទាំង​នោះ មាន​ដូច​ជា​ក្រុមហ៊ុន​រថយន្ត ក្រុមហ៊ុន​ ផលិតផល​​គ្រឿង​សំអាង និង ​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ចរចា​ជាមួយ​ភាគី​តារា​ស្រី​ថែម​ទៀត ។

មិន​មាន​តួលេខ​ជាក់​លាក់​ស្ដី​ពី​តម្លៃ​ខ្លួន​របស់​តារា​ស្រី ត្រូវ​បាន​ទម្លាយ​ចេញ​ឡើយ ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​ដំណឹង​ថា សីម៉ា ទើប​នឹង​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ អាន់ឈ័រ ថែម​ទៀត។ ជុំវិញ​រឿង​នេះ តាម​ប្រភព​ដដែល​បាន​ទម្លាយ​ឲ្យ​​ដឹង​បន្ថែម​ទៀត​ ដោយ​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា សម្រាប់​ការងារ​ចុង​ក្រោយ​នេះ តារា​ចម្រៀង​ស្រី​ ទទួល​បាន​ថ្លៃ​ហត់​នឿយ ប្រមាណ​ជា​មួយ​ជាង​សែន​ដុល្លា​ឡើង​ទៅ​ហើយ។ ដូច្នេះ​ហើយ សរុប​ទៅ សីម៉ា ទាញ​ចំណូល​បានច្រើន​ណាស់​ពី​ការងារ​ក្រៅ​ពី​ចម្រៀង។

រូបភាព៖ ហ្វេសប៊ុក សីម៉ា

ប្រភព​​​ដដែល​បាន​វាយ​​តម្លៃ​ថា ប្រសិន​បើ​មិន​​រង​ផង​ប៉ះពាល់​ដោយសារ​តែជំងឺកូវីដ១៩​​ទេ​នោះ តន់ ចន្ទសី គឺ​ច្បាស់​ជា ​គ្មាន​ពេល​សម្រាក​ឡើយ ត្បិត​អី​​ក្រុមហ៊ុន​ធំៗ​ដែល​មក​ស៊ី​នៅ​ស្រុក​​ខ្មែរ​ជា​ច្រើន មួយ​ណា​ក៏​ចង់​បាន​នាង​ធ្វើ​ជា តារា​តំណាង​​ឲ្យ​ផលិតផល​របស់​ពួក​គេ​ដែរ។ ជុំវិញ​ករណី​ខាង​លើ ភាគី ខាង​តារា​ស្រី នៅ​មិន​ទាន់​សុំ​ការ​អធិប្បាយ​បាន​នៅ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់