• 2021-03-23 05:03:59
  • ព័ត៌មាន

Kylie ជម្រះពាក្យរិះគន់ដែលថា នាងជាសេដ្ឋីនីទាំងមូលតែពេលមិត្តចូលពេទ្យ បែរជាជួយត្រឹម ៥ពាន់ដុល្លារ

  • 2021-03-23 05:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេល​ថ្មីៗ​នេះ​ Kylie Jenner បាន​រង​នូវ​ពាក្យ​រិះគន់​យ៉ាង​ចាស់ដៃពីបណ្ដាញសង្គម នៅពេល​បង្ហោះ​អត្ថបទមួយ សុំជំនួយពីអ្នកគាំទ្រឲ្យជួយបរិច្ចាគលុយទៅឲ្យមិត្តភ័ក្តិរបស់ខ្លួនតាមរយៈវិបសាយមូលនិធិ GoFundMe

Kylie Jenner

មិត្តភ័ក្តិដែល​បាន​លើក​ឡើង​ខាងលើ​នេះ ត្រូវបាន​គេ​ស្គាល់ថាឈ្មោះ Samuel Rauda អ្នក Make-Up ដ៏ល្បីឈ្មោះដែល​បាន​ធ្វើការជាមួយ Kylie ច្រើន​ដង​ណាស់ដែរ។

Samuel Rauda

បើយោងតាមព័ត៌មាន​ចុះផ្សាយ Samuel បាន​ជួប​គ្រោះថ្នាក់ចរាចរណ៍ និងត្រូវការសង្គ្រោះបន្ទាន់ និងឈានដល់ការ​វះកាត់។ ថ្លៃចំណាយទៅលើការ​វះកាត់នេះ គឺរាប់ម៉ឺនដុល្លារឯណោះ។ សម្រាប់ Kylie ដោយសារឃើញ​បែប​នេះ នាង​ក៏​បានស្ម័គ្រចិត្តប្រកាសជំនួយទៅកាន់​អ្នក​គាំទ្រទាំងអស់ បើអ្នកណា​ចង់ជួយ អាចបរិច្ចាគតាម​វិបសាយ GonFundMe ចំណែក​នាង​ ក៏បាន​ឧបត្ថម្ភ ៥០០០ដុល្លារដែរ។

ប្រការនេះ​មាន​មហាជន​មួយចំនួន​សរសើរនូវទឹកចិត្តរបស់អ្នកម្ដាយ​វ័យក្មេង​នេះ ប៉ុន្តែ​បែរ​ជា​មាន​អ្នក​ខ្លះ​ទៀត​នាំគ្នា​រិះគន់ថា Kylie សព្វថ្ងៃ​មាន ឈ្មោះ​ជា​សេដ្ឋីនី​ទាំងមូល លុយ​ក៏មិន​ខ្វះចាយ ប៉ុន្តែហេតុអ្វីជួយតែប៉ុណ្ណឹង?

ដោយសារទំហំ​នៃ​សន្ធឹករិះគន់​ខ្លាំង​ពេក Kylie Jenner ក៏បាន​ចេញមុខ​បកស្រាយ​ថា តាមពិត Samuel មិនមែន​ជា​អ្នក​ Make-Up ផ្ទាល់របស់នាង​ទេ គ្រាន់តែ​ធ្លាប់​ធ្វើការជាមួយគ្នាកាលពីពេល​កន្លងមក​ប៉ុណ្ណោះ ហើយពួកគេទាំង ២​ក៏មិនមាន​ទំនាក់ទំនង​ជិតស្និទ្ធនឹងគ្នាដែរ គ្រាន់​តែ​ពេល​ធ្វើការជាមួយគ្នា Samuel ជា​មនុស្សល្អគួរឲ្យស្រឡាញ់។

ម្យ៉ាងដោយសារឃើញ Samuel ជួប​គ្រោះ​ថ្នាក់​បែបនេះ នាង​ក៏មិនដាច់ចិត្តឱបដៃឈរមើលដែរ មានតែ​ទឹកចិត្តបន្តិចបន្តួច​ជួយដល់លោក និង​ស្ម័គ្រចិត្តចេញ​ប្រកាស​ស្វែងរកជំនួយ​បន្ថែម​ពីមហាជន ដើម្បី​បង្គ្រប់ថ្លៃវះកាត់។

មួយវិញទៀត តាម​អ្វី​ដែល​នាង​បង្ហោះ​ជា​សំណេរលើ Story Instagram សេដ្ឋីនីរូបនេះ​ក៏បាន​បញ្ជាក់ដែរថា នាង​ឃើញ​ជំនួយ​នោះកំណត់ត្រឹម ១០ ០០០ដុល្លារ ​ហើយលុយដែលមានគេជួយផ្សេងទៀតកើនឡើង​ដល់ ៦០០០ដុល្លារហើយ ទើបនាង​សម្រេច​ជួយ ៥០០០ដុល្លារ​បន្ថែម ដើម្បី​គ្រប់។

Kylie បន្ថែម​ថា អ្នកដែលធ្លាប់ស្គាល់នាង ​ច្បាស់ជាដឹង​ថា​ គ្រប់យ៉ាងដែល​នាងធ្វើ​គឺ​សុទ្ធ​តែ​ចេញពីចិត្ត ហើយនាង​ពិតជា​ចង់ជួយនូវអ្វី​ដែល​នាង​អាច​ធ្វើទៅបាន៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត'

ប្រភព៖ Mirror

មតិយោបល់
អត្ថបទពេញនិយម