• 2021-03-23 08:30:00
  • ព័ត៌មាន

បើពិតជា Fan របស់ Park Bom មិនគួរ​រំលងចំណុចសំខាន់ៗទាំង ១០នេះទេ

  • 2021-03-23 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់ពេលវេលាគ្រប់រសជាតិជា​ច្រើន​រយៈពេល​ជាច្រើន​ឆ្នាំលើវិថីសិល្បៈ Park Bom ត្រូវ​បាន​គេ​ស្គាល់ច្បាស់ថា​ជា​តារាទោល​ K-Pop ដែល​មាន​ចរិតគួរ​ឲ្យស្រឡាញ់ និង​តែងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​អ្នកគាំទ្រ​សំណព្វរបស់ខ្លួន ទោះបីស្ថិតក្នុង​កាលៈទេសៈណាក៏ដោយ។

មានរឿងជា​ច្រើន​ដែល​នាង​បាន​លាតត្រដាង​ទៅកាន់សាធារណជន ប៉ុន្តែបើអ្នក​ជា​ហ្វេន​របស់ Park Bom រឹតតែមិនគួររំលងចំណុច​ ១០យ៉ាងរបស់តារាស្រីរូបនេះ៖

១. Park Bom កើតនៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨៤ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ក្នុងគ្រួសារមាន​ឪពុកម្ដាយ និង​បងស្រីម្នាក់​មាន​ឈ្មោះ​ថា​ Park Goeun។

២. ក្រៅពីភាសាកូរ៉េ Bom អាច​និយាយភាសាអង់គ្លេស និងជប៉ុនបាន​យ៉ាង​ស្ទាត់។

៣. នាង​បាន​មាន​ទំនោរទៅខាងតន្ត្រី​ខ្លាំង​ តាំង​ពីរៀន​ថ្នាក់​វិទ្យាល័យ ប៉ុន្តែ​ដោយសារឪពុកម្ដាយ​មិនគាំទ្រក្នុងវិស័យនេះ ទើបនាង​ត្រូវ​ប្ដូរទៅរៀន​នៅសហរដ្ឋអាមេរិក។ ក្រោយមកដោយមាន​ជំនួយ​ពី​ម្ដាយមីង នាង​ក៏មាន​ឱកាស​បាន​ប្ដូរទៅរៀនសាលាតន្ត្រី ដោយមិនឲ្យម្ដាយឪពុកដឹងឡើយ។

៤. ក្នុង​ឆ្នាំ ២០០៦ Bom បាន​ត្រឡប់​មក​កាន់​ប្រទេស​កូរ៉េខាងត្បូង ដែល​ពេលនោះ​ហើយនាង​បាន​ដាក់ពាក្យចូលប្រកួតចូល​ផលិតកម្ម YG ហើយព្យាយាម​ទាល់តែជាប់ ក្រោយបរាជ័យពេល​ប្រឡងចូល​ផលិតកម្ម SM។

៥. តារាស្រីរូបនេះ​ស្រឡាញ់ការតុបតែង​មុខ (Make-Up) ខ្លាំង ហើយចូលចិត្តរ៉ូបខ្លីៗជាងរ៉ូបវែង។ ក្រៅពីនេះ​នាង​ក៏ចូល​ចិត្តបិទក្រចកណាស់ដែរ។

៦. Park Bom មាន​រហស្សនាមជា «The Queen Of Legs» ក៏ព្រោះតែជើង​ដ៏ស្រឡូនទាក់ទាញ​របស់នាងនេះឯង។ រាល់ពេល​ឡើង​សម្ដែង​លើឆាក ជាពិសេសពេល​ស្លៀករ៉ូប/ខោខ្លី ដំណើររបស់នាងពិតជា​លេចធ្លោ និងគួរឲ្យចាប់អារម្មណ៍បំផុត។ ដោយឡែកនៅពេល​បង្ហាញមុខនៅព្រលានយន្តហោះ ឬ​នៅទីសាធារណៈ Bom បាន​ធ្វើឲ្យកន្លែង​នោះប្រៀបស្ថិតក្នុងកម្មវិធីដើរម៉ូដ ហើយម្នាក់ៗមិនអាច​ទប់អារម្មណ៍មិនសរសើរនឹងរាងដ៏ស្រឡូននេះ​បាន​ទេ។

៧. ចរិតរបស់ Park Bom មាន​ ៣ដែល​គ្រប់គ្នា ជាពិសេស​ហ្វេនដឹង​ច្បាស់ នោះគឺ​នាងពូកែអៀនខ្មាសជាមនុស្សកម្រ​បង្ហើបរឿងសំងាត់ និង​ឆាប់​រំញោចផ្លូវអារម្មណ៍ខ្លាំង។

៨. និយាយពីពណ៌ដែល​ Park Bom ស្នេហ៍ខ្លាំងគឺ ផ្កាឈូក បៃតង និងក្រហម។

៩. តារាស្រី​ដែល​នាង​តែង​ទុកជា​ Idol និង​ធ្វើឲ្យនាង​មាន​កម្លាំង​ចិត្ត​ក្នុង​វិស័តតន្ត្រី​នេះ​ខ្លាំង​ជាងគេ​នោះ​មាន​ Mariah Carey, Christina Aguilera, Beyoncé។

១០. Park Bom ធ្លាប់​បាន​សារភាព​ថា​ ប្រភេទ​បុរសក្នុងចិត្តរបស់​នាង​ គឺ​ Jay Z៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត'

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម