• 2021-03-24 12:27:45
  • ព័ត៌មាន

ខ្លាំងបាត់? នីកូទាញដៃតាក់ម៉ា និងសូលីកាមករាំក្រឡុកពេញបទទើបចេញថ្មី «តាក់ទូង»

  • 2021-03-24 12:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀងនិពន្ធថ្មី​ពី នីកូ តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស បាន​ចេញ​ផ្សាយជាផ្លូវការហើយនៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ។

បទថ្មី​មាន​ចំណងជើងថា «តាក់ទូង» កាន់តែប្លែកទៀតហើយ ជាមួយ​នឹង​ចង្វាក់រាំកន្ត្រាក់អារម្មណ៍ និងជាស្នាដៃដែលបង្កើតឡើងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មី។

ក្រៅពីចង្វាក់បាស់រន្ថើន ស្ទើរបែកត្រចៀក «តាក់ទូង» ក៏បាន​រំលេចនូវសំឡេងនៃឧបករណ៍ភ្លេងខ្មែរដែរ។ ស្ដាប់ហើយដឹងតែចង់រាំ! មួយទៀតអ្វីដែលសំខាន់ ក្រៅពីនីកូដែលជាម្ចាស់បទ MV បទថ្មីនេះ​ក៏មាន​ការចូលរួមសម្ដែង និងបង្ហាញក្បាច់រាំយ៉ាងចាស់ដៃមិនធ្លាប់ឃើញពីមុនពីតារាចម្រៀង តាក់ម៉ា និងពេជ្រ សូលីកាដែរ។ ដូច្នេះទស្សនាវីដេអូពេញដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់