• 2021-03-25 06:00:00
  • ព័ត៌មាន

មួយថ្ងៃៗនៅតែជាមួយតាយាយ ពេលនេះកូនរបស់ Yang Mi និង Hawick Lau ដេកនឹកឪពុកម្ដាយខ្លាំង

  • 2021-03-25 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី Hawick Lau និង Yang Mi លែងលះគ្នា បន្ទុកក្នុងការមើលថែកូនស្រី Noemi​ របស់ពួកគេត្រូវធ្លាក់ទៅលើឪពុកម្ដាយ (ខាងប្រុស) នៅហុងកុង។

តារាហុងកុងជើងចាស់ Lau Dan បាន​បង្ហើបថា​ ចៅស្រីលោក​អាយុ ៦ឆ្នាំ​នេះ​ ចង់ជួប​មុខឪពុកម្ដាយរបស់គេ​ណាស់ ហើយនឹកខ្លាំងទៀតផង។

ដោយសារមិនសូវ​បាន​ឃើញបែប​នេះ​ហើយ ទើបពេលឪពុកមក​លេង​ម្ដងៗ​ Noemi កាន់ដៃចាប់មិនព្រលែងទេ ព្រោះ​ខ្លាចប៉ាចេញទៅទុកគេ​ចោល​យូរទៀត។ លោក Lau Dan ដែល​ជា​ជីតា​មិនបាន​លើកពីឈ្មោះ Yang Mi ទេ ប៉ុន្តែ​បន្ថែម​ថា​ចៅ​របស់ខ្លួន​តែងទាក់ទង​តាម Video Call ជាមួយ​នឹង​ Hawick រាល់ថ្ងៃ បន្ទាប់ពីញ៉ាំបាយហើយ។

ទោះជាលោក Lau Dan មិនបានលើកពី Yang Mi យ៉ាងណាកន្លងមកក៏គេតែងឃើញថា អ្នកម្ដាយរូបនេះតែងឆ្លៀតពេលសួរសុខទុក្ខកូនរបស់ខ្លួនក្នុងនាមជាម្ដាយដែរ៕

ប្រភព៖ jaynestars

មតិយោបល់
អត្ថបទពេញនិយម