• 2021-03-26 05:20:24
  • ព័ត៌មាន

ត្រេកអរ​ជំនួស ថ្ងៃនេះ សុគន្ធ នីសា ជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ តែនាងត្រូវអនុវត្ដដូចកញ្ញា វី ឌីណែត ដែរ

  • 2021-03-26 05:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ម្នាក់​ទៀត​ហើយ​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ-១៩ គឺ​អ្នកនាង សុគន្ធ នីសា។ សុគន្ធ នីសា មាន​ការ​ណែនាំ​ស្រដៀង​គ្នា​នឹង​កញ្ញា វី ឌីណែត ដែល​ទើប​តែ​ជាសះស្បើយ​ពី​ជំងឺ​នេះ​ដែរ ពោល​គឺ​នាង​ត្រូវ​បន្ត​ធ្វើ​ចត្ដាឡីស័ក​បន្ថែម​ចំនួន​១៤​ថ្ងៃ​ទៀត។

តារា​ចម្រៀង​រូប​នេះ​មិន​បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​នេះ នឹង​ត្រូវ​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គ្រួសារ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ឬ​ទីតាំង​ណា​ផ្សេង​ទៀត​នោះ​ទេ ដោយ​នាង​គ្រាន់​តែ​ប្រាប់​យ៉ាង​ខ្លី​តាម​បណ្ដាញ​សង្គម​Faceboo នៅ​មុន​នេះ​បន្ដិច​ថា៖"ថ្ងៃនេះខ្ញុំបាន​ ជាហេីយ​ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហើយ តែក៏ត្រូវបន្តការ​ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន​ 14​ ថ្ងៃបន្ថែមទៀត​ដែរ​ ខ្ញុំនឹង​ គោរពតាមគោលការនេះ​ ដើម្បី​សុវត្ថិភាព​ ក្រុមគ្រួសារខ្ញុំ"។

តារា​ចម្រៀង​សុគន្ធ នីសា គឺ​ជា​មនុស្ស​ទី២ បន្ទាប់​ពី​កញ្ញា វី ឌីណែត ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ-១៩ ក្នុង​ចំណោម​អ្នក​សិល្បៈ និង​បុគ្គលិក​របស់​ហង្ស​មាស​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ដឹក​យក​ទៅ​សម្រាក និង​ព្យាបាល​នៅ​សណ្ឋាគារ Great Duke ចាប់​តាំង​ពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០២១ មក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់