• 2021-03-26 09:35:14
  • ព័ត៌មាន

ចាន់ កែវនិមល ជាសះស្បើយពីជំងឺកូវីដហើយ ព្រមទាំងបង្ហើបពីកម្លាំងស័ក្តិសិទ្ធិជួយឲ្យខ្លួនឆាប់ជា

  • 2021-03-26 09:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបាន​សម្រាក​ព្យាបាល​ខ្លួន ពីជំងឺកូវីដ ១៩ ពេល​នេះ​អ្នកនាង​ ចាន់ កែវនិមល បាន​ជាសះស្បើយជាស្ថាពរហើយ។

នេះ​ជា​ថ្ងៃ​ដ៏រីករាយ​សម្រាប់គ្រួសារ​របស់​ពិធីការិនី ចាន់ កែវនិមល​ដែល​អាច​ជួបជុំគ្រួសារជាថ្មី ក្រោយក្លាយជា​ជនរងគ្រោះ​ ដោយសារឆ្លងជំងឺកូវីដ ១៩ កាលពីដើមខែមីនា។ ប៉ុន្តែបើទោះ​បីជាបាន​ទទួល​លទ្ធផល​ បញ្ជាក់ថាអ្នកនាងបាន​ជាសះស្បើយ ប៉ុន្តែទាំង​ក្រុមគ្រួសារត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា​ ជាស្បើយ ១០០ភាគរយ។

សុខភាព​វិល​មក​ប្រក្រតីពេល​នេះ​ ក្រៅពីបាន​មក​ពីការ​យកចិត្តទុកដាក់ព្យាបាល​អស់ពីកម្លាំង​កាយចិត្តពី​ក្រុមគ្រូពេទ្យ ថ្នាំ​ព្យាបាល​ដ៏សំខាន់មួយទៀតគឺ សារលើកទឹកចិត្ត និងជូនពររបស់មហាជន​មកកាន់អ្នកនាង ជាហេតុធ្វើខ្លួន​រឹងមាំកាន់តែខ្លាំង។

ជា​ចុងក្រោយ អ្នកនាង ចាន់ កែវនិមលសូមអរគុណ​យ៉ាង​ជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យដែល​បាន​ព្យាបាល​អស់ពីកម្លាំង​កាយ​ចិត្ត និង​បងប្អូន​ទាំងអស់ដែល​បាន​លើកទឹកចិត្ត៕​​​

មតិយោបល់
អត្ថបទពេញនិយម