• 2021-03-29 02:21:16
  • ព័ត៌មាន

លេង​អីចឹង​រំភើប​តិច​អី! ទឹម រដ្ឋា សុខ​ៗគូស្នេហ៍ បង្ហាញ​ភាព​ប្រាកដប្រជាដោយ​សុំ​រៀបការ​ត្រង់​ៗម្សិលមិញ

  • 2021-03-29 02:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើក​ទី១​ហើយ​ដែល​តារា​សម្ដែង និង​ម៉ូដែល​កញ្ញា ទឹម រដ្ឋា ទទួល​បាន​ចិញ្ចៀន​ពេជ្រ និង​សុំ​នាង​រៀបការ​ជា​ផ្លូវការ​ពី​បុរស​ជនជាតិ​បរទេស​ម្នាក់​ដែល​បាន​រស់នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

កញ្ញា ទឹម រដ្ឋា បាន​អគុណ​ដល់​ប៉ា​របស់​នាង​ដែល​មិន​ជំទាស់​នឹង​ដៃគូ​ជីវិត​របស់​នាង ហើយ​នាង​ក៏​ស្ដាយ​ណាស់​ដែរ​ដែល​ម្ដាយ​នាង​បាន​ស្លាប់​ទៅ​ដោយ​មិន​ទាន់​បាន​ឃើញ​ក្ដី​សុខ​របស់​នាង​នៅ​ពេល​នេះ។

តារា​សម្ដែង​វ័យ​ជ្រេ​រូប​នេះ និយាយ​ថា វា​ស្ទើរ​តែ​មិន​ជឿ​ថា​វា​អាច​កើត​ឡើង​នៅ​ក្នុង​ជីវិត​ពិត​ដូច​ក្នុង​កុន​ដែល​នាង​ធ្លាប់​សម្ដែង។ តែ​ឥឡូវ​វា​បាន​ក្លាយ​ជា​ការពិត​ហើយ៖"មនុស្ស​ជា​ទី​ស្រឡាញ់ និង​អ្នក​គាំទ្រ​ជា​ទី​គោរព​របស់​ខ្ញុំ​អើយ...ពេល​នេះ​ខ្ញុំ​ទទួល​បាន​ការ​សុំ​រៀបការ​ពី​ម្ចាស់​បេះដូង​ខ្ញុំ​ហើយ Jovany Antonioគាត់​នឹង​ចូល​មក​ធ្វើ​ជា​ចំណែក​ក្នុង​ជីវិត​របស់​ខ្ញុំ"។

កញ្ញា ទឹម រដ្ឋា មិន​បាន​បញ្ជាក់​ពី​តម្លៃ​ចិញ្ចៀន​ពេជ្រ​នោះ​ទេ ហើយ​ថ្ងៃ​ចូល​រោងការ និង​គ្រោង​អញ្ជើញ​ភ្ញៀវកិត្តិយស​ប៉ុន្មាន​នាក់​នោះ​ទេ។ ប៉ុន្តែ​កន្លង​ទៅ ទឹម រដ្ឋា ធ្លាប់​បង្ហើប​ថា រូប​កញ្ញា និង​លោកJovany Antonio បាន​រួមរស់​ជាមួយ​គ្នា​ដូច​ជា​ប្ដី-ប្រពន្ធ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការ​មាន​បុត្រ​នៅ​ពេល​រៀបការ ឬ​ក្រោយ​រៀបការ​នោះ​មិន​សំខាន់ ប៉ុន្ដែ​នាង​នឹង​រៀបការ​ឲ្យ​បាន​ក្នុង​ពេល​សមស្រប​ណា​មួយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម