- 2021-03-29 06:54:18
- ព័ត៌មាន
អីយ៉ាស់! ស្ងាត់ៗ វណ្ណៈ បូរមី ត្រៀមកាន់ដៃកូនកំលោះបរទេស ចូលរោងការហើយ!
- 2021-03-29 06:54:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ាស់! ស្ងាត់ៗ វណ្ណៈ បូរមី ត្រៀមកាន់ដៃកូនកំលោះបរទេស ចូលរោងការហើយ!
ចន្លោះមិនឃើញ
ថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះ វណ្ណៈ បូរមី ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយនាងបង្ហោះរូប Pre Wedding បែបសខ្មៅជាមួយគូស្នេហ៍រូបរាងសង្ហារជនជាតិបរទេសម្នាក់។
មួយរយៈចុងក្រោយនេះ បូរមី ហាក់ស្ងប់ស្ងាត់ពីសិល្បៈយ៉ាងខ្លាំងក្រោយលេចមុខក្នុងខ្សែភាពយន្ត ខ្នាតធំ”ព្រឺ”។ ដោយឡែកថ្មីៗនេះ បូរមី បានបង្ហោះរូបភាព Pre Wedding សខ្មៅជាច្រើនសន្លឹកជាមួយ អនាគតស្វាមីជាជនជាតិបរទេស ហើយរូបភាពទាំងនេះធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារ តែកន្លងមក បូរមី មិនធ្លាប់បង្ហើបប្រាប់មហាជន ហើយពីមុនមកក៏មិនធ្លាប់បង្ហោះរូបគូស្នេហ៍ជាមួយគ្នា ទៀតផង ស្រាប់តែជិតដល់ថ្ងៃចូលរោង បូរមី ធ្វើឱ្យមហាជនភ្ញាក់ផ្អើលតែម្ដង។
យ៉ាងណាមិញ បូរមី បានបញ្ជាក់នៅក្នុង IG នាងថាសម្រាប់កម្មវីធីមង្គលការនោះនាងមិនទាន់សម្រេច កំណត់ថ្ងៃប្រារព្ធ នៅឡើយទេដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺកូវីដកំពុងតែរីករាលដាលខ្លាំង នៅពេលកូវីដស្ងប់ពេលណានាង នឹងរៀបចំកម្មវីធី៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទស្សនារូបភាព Pre Wedding វណ្ណៈ បូរមី ខាងក្រោម៖