• 2021-03-30 06:17:16
  • ព័ត៌មាន

តេស្ដរកកូវីដ-១៩ នាយចឺម និងក្រុមគ្រួសារ ចេញលទ្ធផលហើយនៅរសៀលនេះ ក្រោយជាប់ពាក់ព័ន្ធ ស្រីអ៊ីត

  • 2021-03-30 06:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅទំព័រហ្វេសប៊ុកសិល្បករកម្ពុជាចេញផ្សាយនៅរសៀលថ្ងៃទី៣០នេះ បានឱ្យដឹងថាតារាចម្រៀង និងជាតារាកំប្លែងនាយចឺម និងក្រុមគ្រួសារទទួលលទ្ធផលតេស្ដកូវីដ-19ហើយនៅមុននេះក្រោយធ្វើ ចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ជាលទ្ធផល នាយចឺម និងគ្រួសារពុំមានជំងឺកូវីដទេពោលគឺអវិជ្ជមាន ទាំងអស់គ្នា។

នាយចឺម រួមទាំងក្រុមគ្រួសារទាំងអស់ត្រូវបានក្រុមគ្រូពេទ្យជំនាញយកទៅធ្វើចត្តាឡីស័ និងធ្វើតេស្ដរក ជំងឺជាច្រើនដងក្រោយជាប់ពាក់ព័ន្ធជាមួយតារាកំប្លែង ស្រីអ៊ីត មានផ្ទុកកូវីដ-១៩កាលពីថ្មីៗនេះ។ ដោយឡែកជាលទ្ធផល នាយចឺម បានរួចផុតពីជំងឺកាចសាហាវមួយហើយ។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននាយចឺម និងក្រុមគ្រួសារត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយនៅរសៀលនេះ។ ដោយឡែកស្រី អ៊ីត ដែលជាម្ដាយមីងបង្កើត នាយចឺម នៅតែបន្តសម្រាកព្យាបាលរហូតជាសះស្បើយ ប៉ុន្តែស្ថានភាពសុខភាពរបស់ស្រី អ៊ីត បានល្អប្រសើរច្រើនក្រោយមានការថែទាំ និងព្យាបាលពីគ្រូពេទ្យ ជំនាញ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម